Genshin Impact: Genius Invokation TCG Decks ដ៏ល្អបំផុតដែលអ្នកគួរតែ Build

0
401

ថ្មីៗនេះ Travellers បានមកលេង Cat’s Tail ជាញឹកញាប់ មិនមែនដោយសារតែការក្រឡុកស្រាដ៏ឈ្ងុយឆ្ងាញ់ របស់ Diona ប៉ុណ្ណោះទេ គឺដោយសារតែ Genius Invokation ដែលជាហ្គេមបៀរបែបជួញដូរ (TCG)ដ៏ល្បី នៅក្នុង Teyvat។ គ្រប់ៗគ្នា តាំងពីកុមារ Timmie រហូតដល់ Tianquan Lady Ningguang បានសាកល្បងលេងហើយប្រសិនបើអ្នកចង់ចូលរួមការសប្បាយ នេះជារបៀបបង្កើតហ៊ូបៀរអោយឈ្នះ។

Genshin Impact TCG

របៀបបង្កើតហ៊ូបៀរ

ពេលអ្នកបញ្ចប់ Quest “សូមអញ្ជើញមកសាកល្បងលេង Genius Invokation TCG!” វានឹងផ្តល់ឱ្យអ្នកនូវ Casket of Tomes ដែលជាឧបករណ៍ផ្ទុកកាតរបស់អ្នកទាំងអស់ និងការបង្កើតហ៊ូ(Deck) របស់អ្នក។ អ្នកអាចរកមើលវានៅក្នុងផ្ទាំង Gadgets នៃបញ្ជីសារពើភ័ណ្ឌរបស់អ្នក ដើម្បីចាប់ផ្តើមបង្កើត Deck ។

ហ៊ូបៀរ Genius Invokation មានកាតតួអង្គ 3 និងកាតសកម្មភាព(Action Cards) 30 ។ កាតតួអង្គគឺជាកាតដែលបង្ក និងទទួលការខូចខាត ខណៈពេលដែលកាតសកម្មភាពគាំទ្រអ្នកក្នុងសមរភូមិ ដូចរបៀបដែលវត្ថុបុរាណ Buffs អាហារ និងអាវុធផ្តល់ឱ្យអ្នកនូវភាពមានប្រៀបក្នុងការប្រយុទ្ធក្នុងពិភពបើកចំហ។ អ្នកក៏អាចទាញយកអត្ថប្រយោជន៍ពី Elemental Resonances និង Elemental Reactions ដើម្បីនាំហ្គេមរបស់អ្នកទៅកម្រិតបន្ទាប់។

Genshin Impact Casket of Tomes

Genius Invokation TCG Decks ខ្លាំងបំផុតដែលត្រូវ Build

Ayaka Freeze Deck 

អ្នកណាក៏ដឹងថាក្រុម Freeze គឺជាក្រុមខ្លាំង និងមាំមួនបំផុតនៅក្នុង Genius Invokation TCG។ ការជាប់គាំងមួយវេនក្នុងហ្គេមបៀរ នឹងមានអារម្មណ៍ថាយូរណាស់ ហើយពួកគេអាចបង្កកអ្នកបានច្រើនជុំជាប់ៗគ្នា។

ហ៊ូបៀរ Ayaka Freeze ផ្តោតលើការបិទកាតតួអង្គរបស់គូប្រជែង ជាមួយនឹងធាតុ Cryo របស់ Ayaka និង Raincutter របស់ Xingqiu ។ Chongyun ចូលជាសមាជិកក្រុមទីបីជាមួយនឹងជំនាញ Layered Frost Elemental Skill របស់គាត់ដែលបញ្ចូលការវាយប្រហារធម្មតារបស់សមាជិកក្រុមជាមួយ Cryo សម្រាប់ការ Freeze យូរជាងធម្មតា។

សម្រាប់កាត Support យើងនឹងរួមបញ្ចូលកាត Cryo Elemental Resonance ទាំងអស់ កាត Kanten Senmyou Blessing សម្រាប់ការប្រើ Cryo ឱ្យកាន់តែប្រសើរ និងកាត Support មួយចំនួនដែលធ្វើឱ្យវេនរបស់យើងកាន់តែមានប្រសិទ្ធភាព។

កាតតួអង្គ:

  • Ayaka
  • Chongyun
  • Xingqiu

កាត Support:

  • Elemental Resonance: Woven Ice (2 សន្លឹក)
  • Elemental Resonance: Shattering Ice (2 សន្លឹក)
  • Kanten Senmyou Blessing (2 សន្លឹក)
  • Strategize (2 សន្លឹក)
  • Send-off (1 សន្លឹក)
  • Starsigns (1 សន្លឹក)
  • Changing Shifts (2 សន្លឹក)
  • The Bestest Travel Companion (2 សន្លឹក)
  • Paimon (2 សន្លឹក)
  • Leave it to Me! (1 សន្លឹក)
  • Katheryne (1 សន្លឹក)
  • Liben (2 សន្លឹក)
  • Chang the Ninth (2 សន្លឹក)
  • Liu Su (2 សន្លឹក)
  • Jade Chamber (1 សន្លឹក)
  • Parametric Transformer (1 សន្លឹក)
  • Minty Meat Rolls (2 សន្លឹក)
  • Mondstadt Hash Brown (1 សន្លឹក)
  • NRE (1 សន្លឹក)

Keqing Superconduct Deck

ឥឡូវនេះ យើងយល់ហើយថា ល្បែងលេងបៀរគឺមិនមែនសម្រាប់មនុស្សគ្រប់គ្នានោះទេ។ ប្រសិនបើអ្នកជា អ្នកលេងដែលចូលចិត្តមាតិកាទាក់ទងនឹងការប្រយុទ្ធ អ្នកប្រហែលជាកំពុងលេង TCG សម្រាប់តែយកសមិទ្ធិផល Primogems និងកាតឆ្មាដ៏គួរឱ្យស្រឡាញ់នោះ។ ក្នុងករណីនោះ Keqing Superconduct Deck គឺជា Build ដ៏ល្អឥតខ្ចោះសម្រាប់អ្នក។

TCG Superconduct ដំណើរការខុសគ្នាបន្តិចបន្តួចពី Version ពិភពលោក។ នៅក្នុងទីនេះ ប្រតិកម្ម Elemental នេះកើតចេញពី Cryo និង Electro បង្កការខូចខាតដល់គោលដៅ និងកាតតួអង្គដែលនៅជិត។ នេះគឺល្អសម្រាប់ការយកសមិទ្ធផល Genius Invokation និងបំពេញបេសកកម្មប្រចាំសប្តាហ៍ ព្រោះវាអនុញ្ញាតឱ្យអ្នកយកឈ្នះក្រុមបានយ៉ាងងាយស្រួលជាមួយនឹងការខូចខាត AOE ។

ហ៊ូនេះផ្តោតលើការប្រើធាតុ AOE របស់ Keqing និង Ganyu ដែលត្រូវបានពង្រឹងដោយថាមពលបង្កើតឡើងវិញ របស់កាត Electro Resonance ។ អ្នកអាចបន្ថែមកាតដូចជា ” When the Crane Returned” និង “Leave it to Me!” សម្រាប់ការរង្វិលកាតកាន់តែរលូន និងបង្កើនដំណើរការ Superconduct ។

កាតតួអង្គ:

  • Keqing
  • Ganyu
  • Fischl

កាត Support:

  • Elemental Resonance: Woven Thunder (2 សន្លឹក)
  • Elemental Resonance: High Voltage (2 សន្លឹក)
  • Exiles Circlet (2 សន្លឹក)
  • Paimon (2 សន្លឹក)
  • Katheryne (2 សន្លឹក)
  • Liben (2 សន្លឹក)
  • Iron Tongue Tian (2 សន្លឹក)
  • Liu Su (2 សន្លឹក)
  • The Bestest Travel Companion (2 សន្លឹក)
  • Strategize (2 សន្លឹក)
  • I Havent Lost it Yet! (1 សន្លឹក)
  • Leave it to Me! (1 សន្លឹក)
  • When the Crane Returned (2 សន្លឹក)
  • Starsigns (2 សន្លឹក)
  • Calxs Arts (1 សន្លឹក)
  • Quick Knit (1 សន្លឹក)
  • Adeptus Temptation (2 សន្លឹក)

Noelle Hypercarry Deck

ឧបករណ៍របស់ Noelle ទាំងនៅក្នុង TCG និងនៅក្នុងពិភពបើកចំហគឺគួរឱ្យទុកចិត្តបំផុត។ នាង​មាន​ខែល​ដ៏​រឹងមាំ និង​មាន​កម្រិត​ព្យាបាល​សមរម្យ។ នាងថែមទាំងអាចបោសសម្អាត Spiral Abyss ដោយប្រើ Ultimate ឈ្មោះ Sweeping Time។ នាងជាកងទ័ពស្ត្រីតែម្នាក់ ដូច្នេះអ្នកអាចជំនួសកាតតួអង្គពីរផ្សេងទៀតនៅក្នុងហ៊ូនេះ ហើយនៅតែយកឈ្នះបាន។

ការផ្តោតតែមួយគត់ក្នុង Build នេះគឺដើម្បីបង្កើនភាពខ្លាំងរបស់ Noelle ដោយធ្វើឱ្យ Geo Resonance សកម្ម និងគាំទ្រនាងជាមួយនឹងការព្យាបាលបន្ថែម ការការពារ និង Buffs ការខូចខាត។ យើងនឹងរួមបញ្ចូល Ningguang ជាតួអង្គ Geo ទីពីរ ដោយសារជំនាញ Elemental របស់នាងផ្តល់នូវការកាត់បន្ថយការខូចខាតបន្ថែមដល់ហ៊ូ។ អ្នកអាចជំនួសនាងដោយប្រើ Stonehide Lawachurl ប្រសិនបើអ្នកមិនចង់ដាក់តួការពារផ្សេងទៀត។ ដើម្បីបញ្ចប់ការ Build នេះ យើងនឹងបន្ថែមការខូចខាត និងការព្យាបាលលើ Sweeping Time ជាមួយ Bennett ។

កាតតួអង្គ:

  • Noelle
  • Ningguang
  • Bennett

កាត Support:

  • Elemental Resonance: Woven Stone (2 សន្លឹក)
  • Elemental Resonance: Enduring Rock (1 សន្លឹក)
  • Grand Expectation (2 សន្លឹក)
  • Wolfs Gravestone (1 សន្លឹក)
  • Gamblers Earrings (2 សន្លឹក)
  • Paimon (2 សន្លឹក)
  • Liben (1 សន្លឹក)
  • Chang the Ninth (2 សន្លឹក)
  • Liu Su (2 សន្លឹក)
  • The Bestest Travel Companion (2 សន្លឹក)
  • Changing Shifts (1 សន្លឹក)
  • Strategize (2 សន្លឹក)
  • Leave it to Me! (2 សន្លឹក)
  • Starsigns (2 សន្លឹក)
  • Lotus Flower Crisps (2 សន្លឹក)
  • Northern Smoked Chicken (2 សន្លឹក)
  • Minty Meat Rolls (2 សន្លឹក)

វានៅតែជាហ្គេម Genshin Impact ដូច្នេះបើអ្នកមានសំណាងខ្លះៗនៅលើដំណាក់កាលនៃការរមៀលគ្រាប់ឡុកឡាក់ គឺវាអាចជួយអ្នកបានច្រើន។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកស្គាល់ពីហ៊ូរបស់អ្នកដូចជាខ្នងដៃរបស់អ្នក នោះអ្នកនឹងចាប់ផ្តើមធ្វើការសម្រេចចិត្តត្រឹមត្រូវ និងលេងតបតដោយផ្អែកលើអ្វីដែលអ្នកជួបប្រទះ។ សូមមានសំណាងល្អណា Traveler!

 

ប្រសិនបើអ្នកត្រូវការបញ្ចូលទឹកប្រាក់ Genesis Crystals កុំភ្លេចចូលទៅកាន់ Codashop សម្រាប់ដំណើរការទូទាត់ដ៏ងាយស្រួល និងមានសុវត្ថិភាព។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here