តើធ្វើដូចម្តេចដើម្បីទទួលបានរូបមន្តអាវុធ Inazuma

0
526

ការទទួលបានអាវុធផ្កាយ 4 របស់ Inazuma គឺជារឿងដ៏រីករាយបំផុតដែលអ្នកអាចធ្វើបាន មិនត្រឹមតែដោយសារតែការរចនារលោងៗ និងការកាច់ស្ទាយឡូយៗដែលអ្នកអាចធ្វើបានជាមួយវាលើកាមេរ៉ាប៉ុណ្ណោះទេ គឺដោយសារតែវាជាជម្រើសដ៏ល្អសម្រាប់ការលេងដោយឥតគិតថ្លៃផងដែរ។ អាវុធក៏ត្រូវបានចាក់សោនៅ Side Quests ដែលធ្វើឱ្យការរុករកវាកាន់តែមានតម្លៃ។

Genshin Impact Ayaka with Inazuma Sword

មិនថាអ្នកទើបតែបានទៅដល់ច្រាំងសមុទ្រនៃដែនដី Land of Eternity ឬអ្នកគ្រាន់តែចង់បន្ថែមអាវុធរបស់អ្នក ការទទួលបានរូបមន្តអាវុធទាំងនេះអាចចំណាយពេលបន្តិច ដូច្នេះសូមបើកផែនទីរបស់អ្នក ហើយចេញដំណើរទៅ!

រឿងមួយទៀត អ្នកត្រូវផ្តោតលើទីតាំង Amethyst Lump ខណៈពេលដែលកំពុងដើរតាមកោះ។ យើងនឹងត្រូវការវានៅពេលក្រោយ។

Genshin Impact Amethyst Lumps

Amenoma Kageuchi (ដាវ) 

នៅពេលដែលអ្នកបញ្ចប់ Chisato’s Letter និង Sacrificial Offering Quests សូមទៅកាន់កំពូលនៃកោះ Jinren ហើយដោះលែង Caged Man ដើម្បីដោះសោរបេសកកម្មពិភពលោកដែលមានចំណងជើងថា The Farmer’s Treasure។ បើអ្នកលេង Quest នេះចប់ អ្នកនឹងបានរង្វាន់ Anemona Kageuchi Weapon Forging Blueprint ។

Genshin Impact Farmer's Treasure Location

Katsuragikiri Nagamasa (ដាវ Claymore) 

Katsuragikiri Nagamasa Claymore Blueprint អាចត្រូវបានរកឃើញនៅក្នុងគុកងងឹតមួយនៅខាងក្រោមនៃ Mikage Furnace ក្នុង Tatarasuna ។ ចង្រ្កានត្រូវបានចាក់សោនៅពីក្រោយដំបូលនៃ Balethunder ហើយអ្នកនឹងត្រូវបំពេញ Quest Tatara Tales រយៈពេល 7 ថ្ងៃដើម្បីដើររុករកក្នុងតំបន់នោះដោយសេរី។ រឿងបន្ទាប់ដែលអ្នកត្រូវការគឺប្រមូល “Keys to Some Place” ចំនួន 3 ដើម្បីដោះសោទ្វារគុកងងឹត។ អ្នកនឹងទទួលបាន Blueprint បន្ទាប់ពីបើក Luxurious Chest នៅខាងក្នុង។

Genshin Impact Inazuma Claymore Location

Kitain Cross Spear (លំពែង Polearm)

ដូចវគ្គមុនដែរ អ្នកនឹងត្រូវបញ្ចប់បណ្តុំ Quest ដែលមានចំណងជើងថា Orobashi’s Legacy ដើម្បីដោះសោ Kitain Cross Spear Polearm Blueprint ។ ហើយអ្នកទៅ Fort Fujitou ហើយជួយ Kaji ដោះស្រាយល្បែង Puzzles ជាបន្តបន្ទាប់ដើម្បីគ្រប់គ្រងការរីករាលដាលនៃថាមពល Tatarigami និងបញ្ឈប់ព្យុះផ្គររន្ទះដែលមានញឹកញាប់នៅលើកោះ។

Genshin Impact Orobashi's Legacy Location

Hamayumi (ធ្នូ Bow)

ក្នុងចំណោមអាវុធ Inazuma ទាំងអស់ Hamayumi គឺងាយស្រួលបំផុតក្នុងការទទួលបាន។ អ្វីដែលអ្នកត្រូវធ្វើគឺលេងហ្គេម Gacha នៅក្នុងហ្គេម Gacha នេះ។ Gacha-ception! ប្តូរ Conches អាថ៌កំបាំងជាមួយ NPC ដែលមានឈ្មោះថា Takashi ។ ទៅកាន់ផ្ទះសម្បកខ្យងដ៏ធំរបស់គាត់នៅជិតឆ្នេរ Nazuchi ហើយគាត់នឹងសុំ Conches ចំនួនបី ដើម្បីមានឱកាសជ្រើសរើស Common Chest “សំណាង” ។ វាមិនសំខាន់ទេដែលអ្នកជ្រើសរើស Chest មួយណា ដែលសំខាន់គឺអ្នកដឹងតែទទួលបាន Blueprint នៅពេលអ្នកបើកលើកទី 7 ។ អ្នកអាចជ្រើសរើស Chest តែមួយក្នុងមួយថ្ងៃ។

Genshin Impact Hamayumi Bow Location

Hakushin Ring (Catalyst)

បន្ទាប់ពីលេងមួយៗជាមួយ Hamayumi យើងនឹងបន្តទៅវគ្គពិបាកម្តង។ ពាក្យថា “ពិបាក” ខ្ញុំមិនមែនសំដៅលើ Quest ដែលច្រើនហើយពិបាកនោះទេ ប៉ុន្តែក៏ជាវាជាប្រភេទនៃ Quest ដែលពិបាកនិងកំសត់ដល់ថ្នាក់យំផងដែរ។ ប្រសិនបើយើងដាក់ចំណាត់ថ្នាក់ពេលវេលាដែលកំសត់ស្រក់ទឹកភ្នែកបំផុតនៅក្នុងហ្គេម Genshin Impact នោះ ឈុតបញ្ចប់នៃ Quest Sacred Sakura Cleansing Ritual របស់ Kazari គឺស្ថិតនៅលេងកណ្តាលហើយ។

ក្នុង Quest នេះ អ្នកនឹងដោះស្រាយល្បែង Puzzles និងធ្វើពិធី ដើម្បីលាងសម្អាតកោះ Narukami ពីភាពមិនបរិសុទ្ធ។ រង្វាន់មួយក្នុងចំណោមរង្វាន់ដែលអ្នកនឹងទទួលបានពី Quest នេះគឺ Mask of Memories ដែលមានការណែនាំសម្រាប់ធ្វើ Hakushin Ring។ អ្នកអាចប្រើវាដើម្បីទទួលបានរូបមន្តអាវុធ ប៉ុន្តែប្រសិនបើអ្នកធ្វើតាម Quest ខ្ញុំភ្នាល់ថាអ្នកនឹងមានអនុស្សាវរីយ៍ជាមួយ Kazari។

Genshin Impact Sakura Cleansing Quest Location

របៀបបង្កើតអាវុធ Inazuma

អ្នកចាំដុំ Amethyst Lumps ដែលខ្ញុំបានសរសេរខាងលើទេ? អ្នកនឹងត្រូវការវាដើម្បីផលិតអាវុធ Inazuma ។ បើកបញ្ជីសារពើភ័ណ្ឌរបស់អ្នក ហើយចុចលើផ្ទាំងវត្ថុមានតម្លៃ។ ចុចដ្យាក្រាមទាំងអស់ឱ្យសកម្ម ហើយដើរឆ្ពោះទៅរកជាងដែកណាមួយដែលមានធាតុដូចខាងក្រោម ដើម្បីចាប់ផ្តើមបង្កើត៖

  • 1 Northlander Billet
  • 50 Amethyst Lumps
  • 50 White Iron Chunks
  • 500 Mora

ខ្ញុំដឹងថាអ្នកពិតជារំភើបចង់សម្លាប់មេធំជាមួយនឹងអាវុធថ្មីរបស់អ្នក ប៉ុន្តែយើងទាំងអស់គ្នាដឹងថាការថតរូបមុខកាំមេរ៉ាពីរបីប៉ុស្ត៍ជាមួយមិត្តគឺជារឿងចាំបាច់ ។ #កាច់រាងមក

 

កុំភ្លេចបញ្ចូលទឹកប្រាក់ Genesis Crystals សម្រាប់ Genshin Impact នៅលើ Codashop ដើម្បីទទួលបានបទពិសោធន៍សុវត្ថិភាព និងគ្មានបញ្ហា!

 

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here