Genshin Impact Kamisato Ayaka ការណែនាំពី៖ Build ដ៏ល្អបំផុត​ និងអាវុធព្រមទាំងចំនុចថ្មីៗជាច្រើនទៀត

0
830

Genshin Impact Ayaka Guide

Kamisato Ayaka គឺជាអ្នកប្រើប្រាស់ដាវ Cryo លំដាប់ផ្កាយប្រាំនៅក្នុង Genshin Impact ។ នាងគឺជាកូនស្រីច្បងរបស់បក្ស Kamisato និងជាប្អូនស្រីរបស់ Kamisato Ayato ។ Ayaka ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​គំរូ​នៃ​ភាព​ល្អ​ឥត​ខ្ចោះ​នៅ Inazuma ខណៈ​ពេលដែលនាង​មានភារកិច្ចទទួល​បន្ទុក​កិច្ចការ​ផ្ទៃក្នុង​និង​ខាង​ក្រៅ​របស់​បក្ស។

Ayaka Profile

Ayaka គឺជាតួអង្គ DPS ខ្លាំងបំផុតមួយរូបនៅក្នុង Genshin Impact ។ នាង​អាច​បង្កក​គូប្រកួត​ជា​ឱ្យនៅធ្មឹង និង​មាន damage យ៉ាងខ្ពស់សាហាវ។ ស្ទីលលេងរបស់ Ayaka មានលក្ខណៈប្លែកៗបន្ថែមមកទៀតរួមបញ្ចូលជាមួយនឹងការវាយប្រហារជាធម្មតារបស់នាង និងការបាញ់ដោយប្រើ cryo ។

Build ដ៏ល្អបំផុត អាវុធ និងវត្ថុបុរាណ (Artifacts)

Kamisato Ayaka is known for her powerful and consistent cryo damage that allows her to deal with massive DPS. Hence, her builds should increase her attacks and burst damage. 

Kamisato Ayaka មានភាពល្បីល្បាញដោយនាងមាន damage cryo ដ៏មានឥទ្ធិពលនិងមាំមួនដែលអនុញ្ញាតឱ្យនាងបាញ់ DPS អស់ឈាមច្រើនៗ។ ដូច្នេះ ការ builds របស់នាងគួរតែបង្កើនការវាយប្រហារ និង burst damage ។

Cryo Main DPS Build

អាវុធ: Mistsplitter Reforged

អាវុធជំនួស:

  • Primordial Jade Cutter
  • Summit Shaper
  • The Black Sword 
  • Blackcliff Longsword

ស្ថិតិវត្ថុបុរាណ

  • Sands: ATK%
  • Goblet: Cryo DMG Bonus
  • Circlet: Crit Rate/Crit DMG

Priority Sub-Stats

  • Crit Rate/Crit DMG
  • ATK%
  • Energy Recharge

វត្ថុបុរាណល្អបំផុត: Blizzard Strayer x4

ជម្រើសបន្ទាប់បន្សំ: Emblem of Severed Fate

Burst DPS Build

អាវុធ: Mistsplitter Reforged

អាវុធជំនួស

  • Amenoma Kageuchi 
  • Primordial Jade Cutter
  • Summit Shaper
  • Blackcliff Longsword 

ស្ថិតិវត្ថុបុរាណ

  • Sands: ATK%
  • Goblet: Physical DMG Bonus
  • Circlet: Crit Rate/Crit DMG

Priority Sub-Stats

  • Crit Rate/Crit DMG
  • ATK%
  • Energy Recharge

វត្ថុបុរាណល្អបំផុត:

  • Blizzard Strayer x2 
  • Noblesse Oblige x2

ជម្រើសបន្ទាប់បន្សំ: Emblem of Severed Fate

ដៃគូរួមក្រុមរបស់ Ayaka ដ៏ល្អបំផុត & ស្ទីលនៃការលេង

Mona (តំណែងSub-DPS)

  • Mona ផ្តល់នូវ DPS បន្ថែមខណៈពេលកំពុងបង្កកសត្រូវជាមួយ Ayaka ។

Kazuha (តំណែងSub-DPS)

  • Kazuha នឹងដើរតួជាអ្នកបើក (enabler) និងជាខែលការពារសម្រាប់ Cryo ។

Diona (តំណែងSupport)

  • Diona នឹងផ្តល់ជាខែល ការព្យាបាល និង Cryo resonance ដល់ Ayaka ។

តួអង្គដទៃទៀតដែលសាកសមជាមួយនឹង Ayaka

  • Mona
  • Kokomi
  • Kazuha
  • Venti
  • Sucrose
  • Diona
  • Layla
  • Rosaria

សូមចងចាំជានិច្ចថាអ្នកគួរតែរើសតួអង្គដែលជួយក្នុងការបង្កកសត្រូវច្រើននាក់ដើម្បីវាយឱ្យចំគោលដៅនិងទីតាំង AoE តែមួយ។ ការលេងតួអង្គដែលផ្តល់ damage buff បញ្ចេញអ៊ីដ្រូសែន និងជួយព្យាបាលក្រុមក៏ជាជំរើសល្អផងដែរ។

តារានិករ (Constellation)

Ayaka Constellation Genshin Impact

Snowswept Sakura (C1)

នៅពេលដែលការវាយប្រហារធម្មតា ​ឬការហក់វាយរបស់ Kamisato Ayaka បញ្ចេញ Cryo DMG ដល់គូសត្រូវ វាមានឱកាស 50% ក្នុងការបន្ថយ CD នៃ Kamisato Art ។

Blizzard Blade Seki no To (C2)

នៅពេលបញ្ចេញក្បាច់ Kamisato Art: Soumetsu ប្រលែង Frostflake Seki no To ចំនួន 2 តូចៗដែលពួកវាផ្តល់ 20% នៃ DMG របស់ក្បាច់ព្យុះដើម។

Frostbloom Kamifubuki (C3)

 បង្កើនកំរិតឱ្យ Kamisato Art: Soumetsu 3ដង

Ebb and Flow (C4)

សត្រូវដែលត្រូវវាយប្រហារដោយ Kamisato Art: Soumetsu’s, Frostflake Seki no To នឹងបន្ថយ DEF របស់ពួកគេ 30% ក្នុង 6 វិនាទី ។

Blossom Cloud Irutsuki (C5)

បង្កើនកំរិតឱ្យ Kamisato Art: Hyouka 3 ដង 

Dance of Suigetsu (C6)

Kamisato Ayaka នឹងទទួលបាន Usurahi Butou រៀងរាល់ 10 វិនាទី ដោយបង្កើន Charged Attack DMG របស់នាងបាន 298%។ 

Kamisato Ayaka Talents

Ayaka Talent Page Genshin Impact

ការវាយប្រហារធម្មតា: Kamisato Art-Kabuki

  • Normal Attack: ធ្វើការវាយប្រហារញាប់ជាសន្ធឹកៗចំនួន 5 ដង។
  • Charged Attack: ប្រើប្រាស់ Stamina ក្នុងចំនួនជាក់លាក់មួយដើម្បីបញ្ចេញនូវសន្ធឹកដាវគីជាបន្តបន្ទាប់។
  • Plunging Attack: ទម្លាក់ខ្លួនពីកណ្តាលអាកាសចុះមកវាយប្រហារ និង damage ដល់សត្រូវ និងបង្កជា AoE damage ពេលចុះដល់ក្រោម។

Elemental Skill: Kamisato Art-Hyouka

បាញ់​ទឹកកក​ទៅ​កាន់​ខ្មាំង​សត្រូវ​ដែល​នៅ​ក្បែរ​នោះ ធ្វើឱ្យមាន AoE Cryo damage ។

Elemental Burst: Amisato Art-Soumetsu

កោះហៅព្យុះទឹកកក ហើយបញ្ចេញ Frostflake Seki no To ដែលដើរទៅមុខជាបន្តបន្ទាប់។

  • Frostflake Seki no To

    • ជាខ្យល់ព្យុះទឹកកកបក់បោកម្តងហើយម្តងទៀត វាយប្រហារគ្រប់សត្រូវដែលវាប៉ះ បង្កជា Cryo damage។ ព្យុះព្រិលនឹងផ្ទុះនៅពេលចប់ ធ្វើឱ្យមាន AoE Cryo damage ។

Right Click: Kamisato Art-Senho

Ayaka ប្រើប្រាស់ Stamina ហើយព័ទ្ធខ្លួនឯងនៅក្នុងអ័ព្ទទឹកកកដែលផ្លាស់ទីជាមួយនាង។ នៅក្នុងទម្រង់ Senho នាងលោតលើទឹក។

នៅពេលនាងលេចឡើងម្តងទៀត ឥទ្ធិពលខាងក្រោមនឹងកើតឡើង៖

  • Ayaka បញ្ចេញថាមពលទឹកកកទៅលើសត្រូវនៅជិតៗនាង។
  • ចំហាយទឹកកកត្រជាក់ចុះមកជុំវិញដាវរបស់ Ayaka បញ្ចូលការវាយប្រហាររបស់នាងជាមួយ Cryo ក្នុងរយៈពេលខ្លី។

Passive

  • Amatsumi Kunitsumi Sanctification: បន្ទាប់ពីប្រើក្បាច់ Kamisato Art: Hyouka, Normal និង Charged attacks របស់ Kamisato Ayaka នឹងបង្កើន damage 30% ចំនួន 6 វិនាទី។
  • Kanten Senmyou Blessing: អាចបើកបាននៅវគ្គ Ascension 4
  • Fruits of Shinsa: Ayaka មានឱកាស 10% ក្នុងការទទួលបានផលិតផលទ្វេដង នៅពេលដែលនាងបង្កើត Weapon Ascension Materials

នេះជាចុងបញ្ចប់នៃសេចក្តីណែនាំខ្លីៗពីតួអង្គ Kamisato Ayaka។ យើងសង្ឃឹមថាអ្នកបានស្វែងយល់បន្ថែមអំពីតួអង្គ Cryo ផ្កាយ 5 នេះ។  កុំភ្លេចបញ្ចូល Genesis Crystals សម្រាប់ Genshin Impact នៅក្នុង Codashop។ វាកាន់តែរហ័ស និងមានភាពងាយស្រួលជាមួយនឹងជម្រើសក្នុងការទូរទាត់ច្រើនជាងមុនសម្រាប់ជ្រើសរើស ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here