Free Fire គឺជាហ្គេម Battle Royale ដ៏ល្បីបំផុតមួយនៅលើទូរសព្ទដៃនាពេលបច្ចុប្បន្ននេះ។ ជាមួយនឹងការកំណត់តួអង្គដ៏រឹងមាំ របៀបលេងហ្គេមដ៏គួរឱ្យរំភើប និងប្រព័ន្ធចំណាត់ថ្នាក់ Ranking ដ៏ប្រកួតប្រជែង វាមិនចំលែកទេថាហេតុអ្វីបានជា Free Fire ក្លាយជាសំណព្វចិត្តរបស់អ្នកគាំទ្រ។ ហ្គេម Clash Squad Ranked ឬ CS-Ranked ជាទម្រង់ដ៏ពេញនិយមបំផុតមួយនៅក្នុងហ្គេមក្រោមហេតុផលដ៏ល្អ។ វាផ្តល់ឱ្យអ្នកលេងនូវឱកាសដើម្បីបង្ហាញពីជំនាញរបស់ពួកគេ ស្របពេលដែលសហការជាមួយអ្នកលេងផ្សេងទៀតដើម្បីទទួលបានភាពជោគជ័យ។ ប្រសិនបើអ្នកកំពុងចង់ឡើងចំណាត់ថ្នាក់ នោះអ្នកបានមកដល់កន្លែងត្រឹមត្រូវហើយ។ នេះគឺជាគន្លឹះមួយចំនួនដើម្បីជួយអ្នកឡើងដល់កម្រិតកំពូលនៃហ្គេម CS-Ranked ។
1. ទិញកាំភ្លើងដែលល្អសមរម្យពីហាងលក់អាវុធ
មិនដូចវគ្គ Battle Royale ដែលអ្នករើសតែកាំភ្លើងក្នុងកំឡុងការប្រកួតនោះទេ អ្នកអាចទិញអាវុធនៅពេលចាប់ផ្តើមគ្រប់ជុំនៅក្នុងហ្គេម CS-Ranked។ នៅពេលចាប់ផ្តើមការប្រកួត អ្នកនឹងមិនមានប្រាក់គ្រប់គ្រាន់ទេ ដូច្នេះហើយ វាជាការប្រកួតដោយប្រើកាំភ្លើងខ្លី។ ត្រូវប្រាកដថាអ្នកទិញកាំភ្លើងខ្លីដែលល្អដូចជា M500 ឬ G18 ។
បន្ទាប់ពីសម្លាប់សត្រូវបានមួយចំនួន អ្នកនឹងមានលុយគ្រប់គ្រាន់ដើម្បីទិញកាំភ្លើងយន្ត ឬកាំភ្លើង Rifle សម្រាប់ជុំបន្ទាប់។ សូមណែនាំអ្នកឱ្យជ្រើសរើសអាវុធដែលសាកសមនឹងទម្រង់លេងរបស់អ្នក និងតួនាទីរបស់អ្នកនៅក្នុងក្រុម។ ត្រូវតែចាំថាហ្គេម CS-Ranked ភាគច្រើនជាការប្រយុទ្ធក្នុងចម្ងាយជិត ដូច្នេះសូមពិចារណាច្បាស់សិនមុននឹងទិញអាវុធ។
2. អ្នកគួរអូស Rank ជាមួយក្រុមជាប្រចាំរបស់អ្នក ហើយជៀសវាងក្រុមចាប់ដោយចៃដន្យ
វាជារឿងធម្មតាក្នុងការរួមក្រុមជាមួយអ្នកលេងផ្សេងដោយចៃដន្យ តែការលេងជាមួយក្រុមប្រចាំរបស់អ្នកគឺប្រសើរជាង។ នេះគឺដោយសារតែការលេងជាមួយមនុស្សដែលអ្នកស្គាល់ជួយអ្នកឱ្យយល់ពីទម្រង់លេងរបស់ពួកគេ ហើយថែមទាំងបង្កើតអាចយុទ្ធសាស្រ្តកាន់តែប្រសើរឡើង។ វាក៏កាន់តែងាយស្រួលក្នុងការទំនាក់ទំនង និងសហការគ្នា ដែលមានសារៈសំខាន់សម្រាប់ការយកឈ្នះ។ លើសពីនេះ វាក៏មានអត្ថប្រយោជន៍ផងដែរ ក្នុងការអូស Rank រួមគ្នា ព្រោះវាជួយអ្នកឱ្យឈានដល់ចំណាត់ថ្នាក់គោលដៅរបស់អ្នកបានលឿនជាងមុន។
3. អ្នកគួរទៅកន្លែងដែលខ្ពស់
នៅក្នុងហ្គេម CS-Ranked វាចាំបាច់ណាស់ក្នុងការព្យាយាមទៅកន្លែងដែលខ្ពស់។ វាផ្តល់ឱ្យអ្នកនូវភាពមើលឃើញកាន់តែប្រសើរ ដែលអនុញ្ញាតឱ្យអ្នកស្វែងរកសត្រូវកាន់តែងាយស្រួល ហើយថែមទាំងអាចវាយឆ្មក់លើពួកវាទៀតផង។ វាក៏ផ្តល់នូវអត្ថប្រយោជន៍យុទ្ធសាស្ត្រឱ្យអ្នកផងដែរ ដែលអនុញ្ញាតឱ្យអ្នកគ្រប់គ្រងលំហូរនៃហ្គេម និងទំនាក់ទំនងជាមួយមិត្តរួមក្រុមរបស់អ្នកកាន់តែមានប្រសិទ្ធភាព។ ដូច្នេះត្រូវប្រាកដថា អ្នកទៅរកកន្លែងខ្ពស់គ្រប់ពេលដែលអាចធ្វើទៅបាន។ សូមចងចាំថា ទីទួលខ្ពស់ក៏ជាកន្លែងដ៏ល្អសម្រាប់អ្នកលបបាញ់ Snipers ដូច្នេះត្រូវប្រយ័ត្នពីពួកវាដែរ។
4. អ្នកគួរសហការជាមួយអ្នកលេងដែលមានចំណាត់ថ្នាក់ដូចគ្នា
ប្រសិនបើអ្នកចង់ឡើងចំណាត់ថ្នាក់ក្នុង Free Fire វាជារឿងសំខាន់ក្នុងការសហការ ជាមួយអ្នកលេងផ្សេងទៀតដែលមានចំណាត់ថ្នាក់ដូចគ្នានឹងអ្នក។ ក៏ព្រោះតែនៅពេលដែលអ្នកស្ថិតក្នុងក្រុមដែលមានអ្នកលេងដែលមានចំណាត់ថ្នាក់ខ្ពស់ អ្នកនឹងមានគុណវិបត្តិវិញ។ ហេតុផលគឺដោយសារតែហ្គេមនឹងផ្គូផ្គងអ្នកជាមួយនឹងអ្នកលេងដែលមានចំណាត់ថ្នាក់ដូចគ្នា ឬខ្ពស់ជាងនេះ ដូច្នេះវាធ្វើឱ្យអ្នកកាន់តែពិបាកដើម្បីក្នុងការសម្លាប់ និងឡើងចំណាត់ថ្នាក់។ ប៉ុន្តែ ប្រសិនបើអ្នករួមក្រុមជាមួយអ្នកលេងដែលមានចំណាត់ថ្នាក់ដូចគ្នា ឬទាបជាងអ្នក នោះអ្នកលេងអាចនឹងមានទឹកដៃប្រហាក់ប្រហែលអ្នក ហើយអ្នកនឹងមានឱកាសកាន់តែច្រើនក្នុងការសម្លាប់ និងឡើងចំណាត់ថ្នាក់។
5. អ្នកគួរជ្រើសរើសតួអង្គដោយប្រុងប្រយ័ត្ន
តួអង្គនីមួយៗនៅក្នុង Free Fire មានជំនាញ និងសមត្ថភាពផ្ទាល់ខ្លួនរបស់គេ ដែលអាចលេងដើម្បីជួយអ្នកអោយឈ្នះការប្រកួត។
ជាឧទាហរណ៍ Kelly គឺជាតួអង្គដំបូងដែលអ្នកទទួលបាន ហើយនាងផ្តល់ឱ្យអ្នកនូវការបង្កើនល្បឿនចលនាសមរម្យ ដែលជាជំនាញដ៏សំខាន់បំផុតមួយដើម្បីរស់រានមានជីវិតក្នុងហ្គេម។ តួអង្គ Clu ក៏មានជំនាញមួយដែលត្រូវការច្រើនបំផុតផងដែរគឺ៖ សមត្ថភាពក្នុងការតាមដានសត្រូវនៅលើផែនទីក្នុងរយៈពេលពីរបីវិនាទី។ Leon ក៏ជាជម្រើសការពារដ៏ល្អមួយផងដែរ ខណៈដែលគាត់បង្កើត HP ឡើងវិញបន្ទាប់ពីចូលរួមក្នុងការប្រយុទ្ធ។
ប្រសិនបើអ្នកកំពុងបង្កើតក្រុមជាមួយមិត្តភ័ក្តិរបស់អ្នក ដែលមានលក្ខណៈល្អ ការជ្រើសរើសតួអង្គត្រឹមត្រូវឱ្យសមនឹងសមាសភាពក្រុមគឺជារឿងសំខាន់។ វានឹងជួយអ្នកបង្កើនឱកាសក្នុងការឈ្នះ និងជំរុញចំណាត់ថ្នាក់នៅក្នុង Free Fire ។
6. អ្នកគួរលៃតម្រូវប្លង់ HUD
វាដូចទៅនឹងហ្គេមទូរស័ព្ទដទៃដែរ HUD របស់អ្នកនឹងដើរតួយ៉ាងសំខាន់ក្នុងការលេងរបស់អ្នក។ វាសំខាន់ណាស់ក្នុងការកែតម្រូវប្លង់ HUD និងប្ដូរ Controls ដើម្បីផ្គូផ្គងទម្រង់លេងរបស់អ្នក។ វានឹងជួយអ្នកមិនឱ្យភាន់ច្រឡំពេលនៅក្នុងសមរភូមិ ក៏ដូចជាធ្វើឱ្យប្រាកដថាអ្នកទទួលបានព័ត៌មានសំខាន់ៗដូចជាទីតាំងរបស់សត្រូវ ឬការប្រើប្រាស់ Item។ ត្រូវប្រាកដថាអ្នកបានកែតម្រូវ HUD របស់អ្នកទៅជាការកំណត់ដែលងាយស្រួលជាងមុន បន្ទាប់មកពង្រឹងជំនាញមេកានិក និងការចងចាំនៃសាច់ដុំរបស់អ្នកឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការប្រើប្រាស់វា។
សេចក្តីសន្និដ្ឋាន
Free Fire គឺជាហ្គេមដែលទាមទារជំនាញ យុទ្ធសាស្ត្រ និងភាពបត់បែន ដើម្បីទទួលបានភាពជោគជ័យ។ ការប្រើប្រាស់គន្លឹះខាងលើនឹងជួយអ្នកឱ្យនាំមុខការប្រកួតប្រជែង និងផ្តល់ឱ្យអ្នកនូវភាពមានប្រៀបដែលអ្នកត្រូវការដើម្បីយកឈ្នះការប្រកួតនៅក្នុង CS-Ranked ។ ជាមួយនឹងការហ្វឹកហាត់ និងការលះបង់ អ្នកអាចក្លាយជាអ្នកលេងលំដាប់កំពូលបានក្នុងរយៈពេលដ៏ខ្លី។ អ្នកត្រូវបន្តរុករកក្នុងហ្គេម ពិសោធន៍ជាមួយយុទ្ធសាស្ត្រ និងតួអង្គផ្សេងៗ ហើយស្វែងរកវិធីល្អបំផុតដើម្បីយកឈ្នះ។ សំណាងល្អណា!
កុំភ្លេចបញ្ចូលទឹកប្រាក់ Free Fire Diamonds ដោយប្រើ Garena Shells នៅ Codashop។ យើងធានានូវដំណើរការបញ្ចូលទឹកប្រាក់ដែលមានសុវត្ថិភាព លឿនជាងមុន និងងាយស្រួលជាងមុន ជាមួយនឹងជម្រើសទូទាត់ជាច្រើន។