មិនខ្វល់ថាវាមានទម្រង់បែបណានោះទេ រូបិយវត្ថុដើរតួនាទីសំខាន់ក្នុងជីវិតរស់នៅរបស់មនុស្សប្រចាំថ្ងៃ។ តាមពិតទៅ វាពិតជាសំខាន់ខ្លាំងដែលតម្លៃរបស់វានេះ បានជំរុញឱ្យមានសកម្មភាពផ្សេងៗឱ្យកើតមាននៅក្នុងហ្គេមអនឡាញ និងពិភពនិម្មិត។
សាជីវកម្ម Naver Z Corporation បានបញ្ចេញជាផ្លូវការនូវកម្មវិធីបណ្តាញសង្គម ZEPETO របស់ខ្លួននៅក្នុងខែសីហា ឆ្នាំ 2018 ។ នៅទីនេះគឺជាពិភពនិម្មិតដែលទំនើបចុងក្រោយ ព្រមទាំងមានការចូលរួមពីមនុស្សនៅទូទាំងសកលលោក ដែលអាចភ្ជាប់ទំនាក់ទំនង និងជជែកជាមួយមិត្តភក្តិ និងសូម្បីតែអ្នកមិនធ្លាប់ស្គាល់គ្នាដោយប្រើអាវ៉ាតាដែលអាចកែតម្រូវតាមការចង់បាន។
ប៉ុន្តែដើម្បីអាចរីករាយជាមួយ ZEPETO ពិតប្រាកដនូវវិសាលភាពពេញលេញរបស់វា ក៏ទាមទារឱ្យមានលុយច្រើនផងដែរ។ នៅក្នុងពិភពនិម្មិតនេះ រូបិយវត្ថុដែលទទួលយកតែមួយប៉ុណ្ណោះគឺ ZEMs និងកាក់ដែលប្រើដើម្បីទិញការអាប់គ្រេដ ឬពង្រីកទូសម្លៀកបំពាក់របស់អ្នក ក៏ដូចជាដើម្បីចូលទៅកាន់ហ្គេមព្រីមៀមផ្សេងៗ។ ខណៈដែលទាំងពីរនេះអាចរកបានយ៉ាងឆាប់រហ័សពីការចូលគណនីប្រចាំថ្ងៃ និងបំពេញកិច្ចការផ្សេងៗ, ZEMs កាន់តែមានភាពប្រកួតប្រជែងព្រោះអ្វីដែលតែងតែកើតមានគឺកាក់។
ប្រកួតប្រជែង? អ្នកមិនចាំបាច់ត្រូវបារម្ភទេ។ វាជាសំណាងរបស់អ្នកហើយ ព្រោះនៅក្នុងអត្ថបទនេះ វានឹងបង្ហាញវិធីគ្មានការសម្ងាត់ទាំងប្រាំពីរយ៉ាងនៃ របៀបរក ZEMs នៅក្នុង ZEPETO ដោយមិនចាំបាច់ចំណាយលុយពិតប្រាកដសោះឡើយ។
Hello World Map
ទើបប្រើពិភព ZEPETO ដំបូងឬ? សូមនិយាយសួស្តីទៅកាន់ Hello World Map ។ វាមានលក្ខណៈជាផែនទីជួយបង្រៀនសម្រាប់ការទំនាក់ទំនងក្នុងសង្គមលើកម្មវិធី និងមានសក្តានុពលដើម្បីរកបាន ZEMs ដោយមិនចំណាយអ្វីដោយសម្រេចឱ្យបាននូវផ្នែក ឬដំណើរស្វែងរកទាំង 11 របស់វា។ សូមពិនិត្យជំហានទាំងនេះនៅខាងក្រោម៖
- បន្ទាប់ពីចូលរួមក្នុងផែនទី សូមទៅកាន់ក្មេងស្រីតូចដើម្បីទៅបំពេញដំណើរស្វែងរករបស់នាង។ បន្ទាប់មក អង្គុយលើកៅអីក្បែរនាង នៅទល់មុខទូសៀវភៅនៅជ្រុងបន្ទប់។
- ទៅកាន់ក្មេងស្រីសក់បៃតងដើម្បីទៅបំពេញដំណើរស្វែងរករបស់នាង។ សូមមើលក្រោមតុកុំព្យូទ័រ និងត្រលប់មករកនាងជាថ្មី។
- បន្ទាប់មក ទៅរកមនុស្សពាក់មួក។ ចុចលើគាត់ និងដើរតាមគាត់។
- បន្ទាប់ពីអ្នកដល់គោលដៅ ចូលទៅក្នុងបន្ទប់ បន្ទាប់មកដើរសំដៅទៅបុរសពាក់មួក។
- នៅពេលអ្នកចូលក្នុងបន្ទប់ សូមជជែកជាមួយក្មេងស្រីសក់ក្រហម ហើយអនុវត្តជំហរ ‘It’s you’ ។
- ដើរទៅកាន់បុរសអាវក្រៅពណ៌ស និងអនុវត្តដំណើរស្វែងរករបស់គាត់។ យកដើមនំបុ័ងហើយយកទៅឱ្យគាត់សម្រាប់ prop របស់គាត់។
- ដើរទៅកាន់មនុស្សម្នាក់ដែលកំពុងអង្គុយក្បែរបុរសអាវក្រៅពណ៌ស ហើយថតរូប។
- បន្ទាប់នក ថតរូបមួយទៀតដើម្បីបង្ហោះនៅក្នុង feed របស់អ្នក។
- បន្តទៅកាន់បន្ទប់ទីបី។ ជជែកទៅកាន់ស្ត្រី និងដុតកាំជ្រួច។
- បន្ទាប់មក ជជែកជាមួយស្ត្រីពាក់រ៉ូបពណ៌ត្នោត និងពាក់សម្លៀកបំពាក់ដែលនៅក្បែរនាង។
- ដើរសំដៅទៅកាន់បុរសពាក់ឈុតខ្មៅ និងវ៉ែនតា ហើយសរសេរអ្វីមួយក្នុងបន្ទប់ជជែកសាធារណៈ។
- បន្ទាប់មក ជជែកជាមួយស្ត្រីសក់ទង់ដែង និងធ្វើបច្ចុប្បន្នភាពជីវប្រវត្តិរបស់អ្នកដោយចុចលើអាវ៉ាតារបស់អ្នក។
- បន្ទាប់មក ដើរទៅកាន់ទ្វារ និងជជែកទៅកាន់ក្មេងស្រីតូចដែលអ្នកបានជួបនៅជំហានទី 1 ហើយត្រលប់ទៅបន្ទប់ទីមួយ ដាក់បន្ថែមមិត្តរបស់អ្នក និងដើរទៅកាន់ទូរសៀវភៅកណ្តាលដើម្បីបើកដំណើរការ “Secret Room” ។ បន្ទាប់មក ថតរូបជាមួយមិត្តភក្តិ។
កំណត់ចំណាំ៖ ការដាក់បន្ថែមមិត្តនៅក្នុងជំហាននេះមានភាពចាំបាច់ព្រោះមនុស្សពីរនាក់អាចបើកដំណើរការ “Secret Room” ប៉ុណ្ណោះ។
- ចុងក្រោយ ចាកចេញពីផែនទីតាមរយៈផតថលពណ៌ខៀវខាងលើអេក្រង់ ហើយទាមទាររង្វាន់របស់អ្នក។ សូមអបអរសាទរ!
Jump Master
គឺជាហ្គេមវេទិកាដែលអ្នកលេងធ្វើសកម្មភាពឱ្យបានរហ័សឱ្យបានមុនពេលវេលាកំណត់។ នៅទីនេះ អ្នកអាចរកបាន ZEMs សរុបចំនួន 8 នៅលើផែនទីនេះ។ អ្នកអាចទទួលបាន ZEM មួយសម្រាប់ការបញ្ចប់ឡេវែលនីមួយៗនៅក្នុងបន្ទប់បណ្តុះបណ្តាលរបស់វាតែឯង។
ដូច្នេះ ប្រសិនបើលុយពិតប្រាកដគឺជាក្តីបាម្ភចម្បងដើម្បីរកបាន ZEMs ឆាប់រហ័សនោះ សូមប្រើសកម្មភាពរហ័សនេះតាមរយៈ Jump Master ដែលជាវិធីសាស្ត្រប្រសើរមួយទៀតដើម្បីទទួលបាន ZEMs ។ លើសពីនេះ អ្នកអាចនឹងយល់ថាកិច្ចការនេះមានភាពសប្បាយ និងរំភើបជាងនៅក្នុង Hello World Map ថែមទៀតផង។
យល់ថាអ្នកមិនមានជំនាញគ្រប់គ្រាន់មែនទេ? កុំបារម្ភ ព្រោះឡេវែលខ្លះអនុញ្ញាតងឱ្យអ្នកលេងម្តងហើយម្តងទៀតបើទោះបីជាបរាជ័យច្រើនដងក្តី។
ព្រឹត្តិការណ៍
ZEPETO តែងបង្កើតព្រឹត្តិការណ៍ជាទៀងទាត់។ ដូច្នេះ ប្រសិនបើអ្នកចង់រីករាយពិធីជប់លៀងក្នុងសង្គមនៅពេលអាចរកបាន ZEMs ច្រើន សូមចូលរួមកិច្ចការទាំងនេះ និងឈ្នះហ្គេមរបស់ពួកគេ។ ចូលទៅកាន់គណនី ZEPETO ផ្លូវការដើម្បីទទួលបានព័ត៌មានថ្មីៗ។
ការផ្តល់ជូនដោយឥតគិតថ្លៃផ្សេងៗ
ដើម្បីទទួលបានឱកាសបន្ថែមទៀត អ្នកអាចចូលរួមក្នុងព្រឹត្តិការណ៍ផ្តល់ជូនដោយឥតគិតថ្លៃ។ យ៉ាងណាមិញ ត្រូវមានការប្រុងប្រយ័ត្នចំពោះកន្លែងដែលអ្នកចូលរួម ប្រសិនបើវាកើតឡើងនៅក្រៅនៃពិភពនិម្មិត។ សូមចាំថា ការបោកបញ្ឆោតមានច្រើននាពេលបច្ចុប្បន្ន មិនថាជារូបវន្ត ឬបែបឌីជីថលទេ។ យើងសូមណែនាំឱ្យអ្នកចូលរួមក្នុងព្រឹត្តិការណ៍ផ្តល់ជូនដោយឥតគិតថ្លៃផ្សេងៗតាមរយៈអ្នកចូលរួម ZEPETO ដែលមានការបញ្ជាក់ប៉ុណ្ណោះ។
ការមើលពាណិជ្ជកម្ម
ដោយសារ ZEPETO គឺជាកម្មវិធីបណ្តាញសង្គមឥតគិតថ្លៃ ពាណិជ្ជកម្មត្រូវតែមានដោយមិនអាចចៀសផុត។ អ្នកអាចឆ្លៀតឱកាសនេះដើម្បីរក ZEMs ដោយឥតគិតថ្លៃដោយមើលពាណិជ្ជកម្មទាំងនេះ។ គ្រាន់តែប្រាថ្នាឱ្យអ្នកទទួលបានសំណាងបន្ថែម ព្រោះពាណិជ្ជកម្មដែលអាចទទួលបាន ZEMs ដោយឥតគិតថ្លៃត្រូវបានផ្តល់ជូនដោយចៃដន្យប៉ុណ្ណោះ។
ដំណើរស្វែងរក
ស្រដៀងនឹងផែនទីក្នុងហ្គេមដែរ ដំណើរស្វែងរកខ្លះនៅក្នុងពិភព ZEPETO ផ្តល់រង្វាន់ជា ZEMs សម្រាប់ការបំពេញដំណើរទាំងនេះ។ នៅឱកាសកម្រខ្លះ ការបំពេញបានតាមគោលដៅទាំងអស់បានសម្រេច នឹងទទួលបាន ZEM ចំនួនមួយ។
ការបង្វិលកងសំណាង
ដើម្បីបន្ថែមឱកាសនៃការឈ្នះរបស់អ្នក ZEPETO ក៏ផ្តល់ជូនការបង្វិលកងសំណាងប្រចាំថ្ងៃដែរ ដែលអ្នកអាចឈ្នះជាកាក់ដែលមានចាប់ពី 110 កាក់ដល់ 490 កាក់ ឬ ZEM ចំនួនមួយ។
ព័ត៌មានទាំងនេះជាអ្វីដែលអ្នកត្រូវការ! មានរបៀបប្រាំពីរយ៉ាងដែលមានសុវត្ថិភាពនៃរបៀបរក ZEMs នៅក្នុង ZEPETO ដោយមិនចាំបាច់ទិញវាដោយប្រើលុយពិតប្រាកដ។ យ៉ាងណាមិញ សូមចាំថាអ្នកត្រូវការពេលវេលា និងការប្រឹងប្រែងដើម្បីបំពេញដំណើរស្វែងរករបស់ផែនទី ការផ្សងសំណាងដោយការបង្វិលកងសំណាង និងការមើលពាណិជ្ជកម្ម ព្រោះកិច្ចការមួយចំនួនទាំងនេះមិនត្រឹមតែជាកិច្ចការប្រកួតប្រជែងនោះទេ ប៉ុន្តែក៏កម្រមិនផ្តល់រង្វាន់ជាមួយនឹងចំនួនតូចនៃ ZEMs ផងដែរ។