MLBB: Heroes ចំនួនប្រាំដើម្បីទប់ទល់នឹង Fredrinn

0
496

Best Heroes to Counter Fredrinn

Fredrinn បានចាកចេញពីផ្ទះរបស់គាត់តាំងពីតូច ហើយបានបដិសេធមិនរស់នៅក្នុងជីវិតដ៏ថ្លៃថ្នូរ ដើម្បីបំពេញភាពស្រេកឃ្លានចង់បានសេរីភាព និងការផ្សងព្រេងរបស់គាត់។ គាត់កំពុងដើរមើលអាសនៈបុរាណនៅ Los Pecados ជាមួយមិត្តរបស់គាត់ Fray នៅពេលដែលពួកគេបានឃើញពិធីដ៏អាក្រក់មួយ។

រូបរាងបែបអមនុស្សបាន​រត់​យ៉ាងកម្រោលព្រៃផ្សៃ បង្ក​ឱ្យ​មាន​ការ​បាក់​រលំអាសនៈបុរាណ។ អំឡុងពេលច្របូកច្របល់ Fray បានបើកគ្រីស្តាល់វេទមន្តដែលនាំ Fredrinn ចេញពីផ្លូវគ្រោះថ្នាក់។ នៅពេលដែល Fredrinn ភ្ញាក់ឡើង អ្វីដែលគាត់បានរកឃើញគឺត្រីវិស័យរបស់ Fray ដែលបានបង្វិលយ៉ាងខ្លាំង ហាក់ដូចជាកំពុងស្វែងរកម្ចាស់របស់វា។

Fredrinn បានសម្រេចចិត្តស្នាក់នៅ Los Pecados ជាអ្នកវាយតម្លៃកំណប់ ដើម្បីស្វែងរកតម្រុយដែលអាចជួយគាត់ឱ្យជួបជុំជាមួយ Fray។

សមត្ថភាព

អំណាចរបស់ Fredrinn បានមកពីគ្រីស្តាល់វេទមន្តដែល Fray ប្រគល់ឱ្យគាត់។ វាផ្តល់ឱ្យគាត់នូវសមត្ថភាពក្នុងការបង្កើត HP ដោយផ្អែកលើការខូចខាតដែលគាត់ទទួលបាន ដែលវាធ្វើឱ្យគាត់ក្លាយជា Frontliner ដែលធន់សឹងមិនគួរឱ្យជឿ។

Passive – Crystalline Armor

Fredrinn ទទួលបាន 1 Combo Point រាល់ពេលដែលជំនាញរបស់គាត់វាយប្រហារចំសត្រូវដែលមិនមែនជា Minion ។ Combo Points ត្រូវបានប្រើដើម្បីធ្វើឱ្យជំនាញទី 3 និង Ultimate របស់គាត់សកម្ម។

Fredrinn រក្សាទុក 100% នៃការខូចខាតដែលគាត់ទទួលបានក្នុងរយៈពេល 5 វិនាទីចុងក្រោយជាថាមពលគ្រីស្តាល់ ហើយបំប្លែង 25% នៃការខូចខាតទៅជា HP ។

ជំនាញទី 1 – Piercing Strike

Fredrinn ចាក់ដាវរបស់គាត់ បន្ថយល្បឿនរបស់សត្រូវ 30% ខណៈពេលដែលបង្កើន Range វាយប្រហារនៃការវាយប្រហារជាមូលដ្ឋានបន្ទាប់របស់គាត់។

ជំនាញទី 2 – Brave Assault

Fredrinn ហក់ទៅកាន់ទិសដៅគោលដៅដែលបង្កការខូចខាតរាងកាយទៅលើសត្រូវដែលមិនមែនជា Minion ដំបូង។ ការ​វាយ​ប្រហារជា​មូលដ្ឋាន​បន្ទាប់​របស់​គាត់​ ​វាយ​លុក​គោលដៅ​អោយហោះ​ទៅលើ។

ជំនាញទី 3 – Energy Eruption

Fredrinn បង្កការខូចខាតរាងកាយដល់សត្រូវដែលនៅក្បែរនោះ ហើយចំអកដាក់ពួកគេរយៈពេល 1 វិនាទី។ វាផ្តល់ឱ្យគាត់នូវការការពាររាងកាយ និងវេទមន្តបន្ថែម ហើយកាត់បន្ថយ Cooldowns នៃជំនាញទី 1 និងទី 2 របស់គាត់ចំនួន 75% ។ ចំណាយ 1 Combo Point ។

Ultimate – Appraiser’s Wrath

Fredrinn ចាក់​ដាវ​របស់គាត់​ចំ​ទិសដៅ​រាង​ជា​កង្ហារ​ ​បន្ទាប់​ពី​ពន្យារ​ពេល​មួយ​រយៈ​ខ្លី។ ខ្មាំង​សត្រូវ​នៅ​កណ្តាល​តំបន់នេះ​ទទួល​រង​ការ​ខូច​ខាត​ខ្លាំង 175%។ ចំណាយ 3 Combo Points ។

គន្លឹះដើម្បីទប់ទល់នឹង Fredrinn

ការប្រើជំនាញរួមគ្នាគឺជាគន្លឹះរបស់ Fredrinn ក្នុងការជះឥទ្ធិពលយ៉ាងសំខាន់ក្នុងហ្គេម។ ត្រូវប្រើអាយធឹមដែលធ្វើអោយយឺត និង Stuns គ្រប់គ្រាន់ដើម្បីកុំឱ្យគាត់ធ្វើ Combos និងកុំឱ្យគាត់ងើបឡើងវិញ នឹងកាត់បន្ថយភាពធន់របស់គាត់យ៉ាងខ្លាំង។

  • ប្រើ  Slows និង Stuns ជាច្រើន ដើម្បីកុំឱ្យគាត់ “លួច” HP ជាមួយនឹងការវាយប្រហាររបស់គាត់។
  • កុំព្យាយាមវាយគាត់ចោលតែម្តង ហើយត្រូវប្រើពេលវេលាឱ្យមានប្រយោជន៍។ HP Regen របស់គាត់នឹងខូចបន្ទាប់ពី 5 វិនាទី ដូច្នេះប្រសិនបើអ្នកប្រើជំនាញបង្កការខូចខាតរបស់អ្នកឱ្យបានល្អបំផុត អ្នកអាចកំណត់បរិមាណ HP ដែលគាត់ទទួលបានមកវិញ។
  • ប្រើ Heroes ដែលបង្កការខូចខាតពិត ដើម្បីប្រឆាំងការការពាររបស់គាត់នៅចុងហ្គេម។

Heroes ដើម្បីទប់ទល់នឹង Fredrinn

Karrie

MLBB Karrie

Karrie អាចវាយ DEF-heavy Build របស់ Fredrinn បានយ៉ាងងាយស្រួលតាមរយៈ Lightwheels របស់នាងដែលបង្កការខូចខាតពិតជាបន្តបន្ទាប់។ Phantom Step គឺជា Blink មាន Cooldown ទាបដែលមានប្រយោជន៍ក្នុងការដេញតាម Friedrinn ឬគេចពីជំនាញបង្កើត HP របស់គាត់ និងការគ្រប់គ្រងហ្វូងប្រយុទ្ធ។

ក្នុងនាមជា Marksman ដែលមានភាពចល័តខ្ពស់ Karrie នឹងស្ទើរតែគ្មានបញ្ហាក្នុងការគ្រប់គ្រងចម្ងាយ និងកំណត់ការប្រយុទ្ធជាមួយ Fredrinn ។ រក្សាទុក Ultimate របស់អ្នក ហើយប្រើវានៅពេលដែលគាត់ត្រូវបាន Immobilized ឬនៅពេលដែលគ្មាននរណាម្នាក់នៅជិតដែលគាត់អាចបង្កឱ្យមាន HP-regen របស់គាត់បាន។

Baxia

MLBB Baxia

ប្រសិន​បើ​ការ​វាយ​និង​រត់​មិន​មែន​ជា​ស្ទីល​របស់​អ្នក​ទេ អ្នក​អាច​លេង​ Baxia ហើយ​វាយគ្នាចំៗ​ជាមួយ Fredrinn។ តួអង្គនេះផ្ទុកទៅដោយជំនាញ Crowd Control និង Passive ដែលនឹងជះធូលីទៅក្នុងភ្នែករបស់ Fredrinn ។ Baxia Mark កាត់បន្ថយ Shield និង HP Regen របស់សត្រូវ 30% និងកាត់បន្ថយការខូចខាតចុងក្រោយដែលគាត់ទទួលបាន 25 ។

ត្រូវប្រើ Dominance Ice នៅពាក់កណ្តាលហ្គេម ដើម្បីប្រឆាំងនឹង HP Regen របស់គាត់បន្ថែមទៀត ហើយដុតគាត់ជាមួយ Glowing Wand’s DOT (ការខូចខាតតាមពេលវេលា) នៅក្នុងចុងហ្គេម។ ងាយៗ!

Dyrroth

MLBB Dyrroth

ជាមួយនឹង Dyrroth អ្នកអាចកម្ទេច Fredrinn ដោយប្រើកម្លាំង និងថាមពល។ តួអង្គនេះមានជំនាញ Cooldown ទាបផ្តល់នូវលទ្ធផលខូចខាតជាប់លាប់ដែលអាចធ្វើអោយ HP Regen របស់គាត់គ្មានប្រយោជន៍។ Dyrroth ក៏បង្កើត HP ឡើងវិញជាមួយនឹង Passive របស់គាត់ ដែលបន្ថែមភាពធន់ខ្លះ។

កាត់ Fredrinn ជាកង់ៗជាមួយ Burst Strike ហើយប្តូរជាមួយ Spectre Step ពីពេលមួយទៅពេលមួយ មុនពេលប្រើ Ultimate គឺ Abysm Strike របស់អ្នក។

Gloo

MLBB Gloo

Fredrinn មានថ្វីដៃល្អនៅលើជួរមុខ។ ប្រើ Slows និង CC ដែលមិនអាចប្រៀបផ្ទឹមបានរបស់ Gloo ដើម្បីធ្វើឱ្យសត្រូវទន់ខ្សោយ។ បង្កើត Sticky Stacks ជាមួយនឹងជំនាញទី 1 និង ទី 2 ហើយប្រើ Ultimate របស់អ្នកដើម្បីទាញគាត់ចេញពីជួរដែលបំផ្លាញការខូចខាត ប្រសិនបើគាត់ធ្លាប់ចូល។

Wanwan

MLBB Wanwan

ភាពចល័តខ្ពស់ និងការខូចខាតពិត គឺជារូបមន្តរបស់ Wanwan សម្រាប់ភាពជោគជ័យក្នុងការប្រកួតជាមួយ Fredrinn ។ វាយគាត់ដោយប្រើ Sleeve Darts ហើយលោតចេញពីជួរដាវគាត់។ ប្រសិនបើគាត់បិទគម្លាតជាមួយ Brave Assault អ្នកគួរប្រើ Crossbow of Tang របស់អ្នក ហើយទាញយកអត្ថប្រយោជន៍ពីស្ថានភាពដែលមិនអាចគ្រប់គ្រងបាន។ “ភ្ញាក់ឡើង” ជាមួយជំនាញទី 2 ប្រសិនបើគាត់ប្រើជំនាញគ្រប់គ្រងហ្វូងប្រយុទ្ធមកលើអ្នក។

កុំភ្លេចបញ្ចូលទឹកប្រាក់ Mobile Legends Diamonds នៅ Codashop ។ យើងធានាថាការបញ្ចូលទឹកប្រាក់កាន់តែលឿន និងងាយស្រួលជាងមុន ដូច្នេះអ្នកអាចរីករាយជាមួយបទពិសោធន៍លេងហ្គេមដោយមិនមានការរំខាន។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here