គន្លឹះនៅក្នុង Free Fire ដើម្បីអូស Rank ក្នុងវគ្គ Clash Squad

0
457

Free Fire គឺជាហ្គេម Battle Royale ដ៏ល្បីបំផុតមួយនៅលើទូរសព្ទដៃនាពេលបច្ចុប្បន្ននេះ។ ជាមួយនឹងការកំណត់តួអង្គដ៏រឹងមាំ របៀបលេងហ្គេមដ៏គួរឱ្យរំភើប និងប្រព័ន្ធចំណាត់ថ្នាក់ Ranking ដ៏ប្រកួតប្រជែង វាមិនចំលែកទេថាហេតុអ្វីបានជា Free Fire ក្លាយជាសំណព្វចិត្តរបស់អ្នកគាំទ្រ។ ហ្គេម Clash Squad Ranked ឬ CS-Ranked ជាទម្រង់ដ៏ពេញនិយមបំផុតមួយនៅក្នុងហ្គេមក្រោមហេតុផលដ៏ល្អ។ វាផ្តល់ឱ្យអ្នកលេងនូវឱកាសដើម្បីបង្ហាញពីជំនាញរបស់ពួកគេ ស្របពេលដែលសហការជាមួយអ្នកលេងផ្សេងទៀតដើម្បីទទួលបានភាពជោគជ័យ។ ប្រសិនបើអ្នកកំពុងចង់ឡើងចំណាត់ថ្នាក់ នោះអ្នកបានមកដល់កន្លែងត្រឹមត្រូវហើយ។ នេះគឺជាគន្លឹះមួយចំនួនដើម្បីជួយអ្នកឡើងដល់កម្រិតកំពូលនៃហ្គេម CS-Ranked ។

1. ទិញកាំភ្លើងដែលល្អសមរម្យពីហាងលក់អាវុធ

CS Ranked Buy Menu Free Fire

មិនដូចវគ្គ Battle Royale ដែលអ្នករើសតែកាំភ្លើងក្នុងកំឡុងការប្រកួតនោះទេ អ្នកអាចទិញអាវុធនៅពេលចាប់ផ្តើមគ្រប់ជុំនៅក្នុងហ្គេម CS-Ranked។ នៅពេលចាប់ផ្តើមការប្រកួត អ្នកនឹងមិនមានប្រាក់គ្រប់គ្រាន់ទេ ដូច្នេះហើយ វាជាការប្រកួតដោយប្រើកាំភ្លើងខ្លី។ ត្រូវប្រាកដថាអ្នកទិញកាំភ្លើងខ្លីដែលល្អដូចជា M500 ឬ G18 ។

បន្ទាប់​ពី​សម្លាប់សត្រូវបាន​មួយ​ចំនួន អ្នក​នឹង​មាន​លុយ​គ្រប់​គ្រាន់​ដើម្បី​ទិញ​កាំភ្លើង​យន្ត ឬ​កាំភ្លើង​ Rifle សម្រាប់​ជុំ​បន្ទាប់។ សូមណែនាំអ្នកឱ្យជ្រើសរើសអាវុធដែលសាកសមនឹងទម្រង់លេងរបស់អ្នក និងតួនាទីរបស់អ្នកនៅក្នុងក្រុម។ ត្រូវតែចាំថាហ្គេម CS-Ranked ភាគច្រើនជាការប្រយុទ្ធក្នុងចម្ងាយជិត ដូច្នេះសូមពិចារណាច្បាស់សិនមុននឹងទិញអាវុធ។

2. អ្នកគួរអូស Rank ជាមួយក្រុមជាប្រចាំរបស់អ្នក ហើយជៀសវាងក្រុមចាប់ដោយចៃដន្យ

Booyah Free Fire

វាជារឿងធម្មតាក្នុងការរួមក្រុមជាមួយអ្នកលេងផ្សេងដោយចៃដន្យ តែការលេងជាមួយក្រុមប្រចាំរបស់អ្នកគឺប្រសើរជាង។ នេះគឺដោយសារតែការលេងជាមួយមនុស្សដែលអ្នកស្គាល់ជួយអ្នកឱ្យយល់ពីទម្រង់លេងរបស់ពួកគេ ហើយថែមទាំងបង្កើតអាចយុទ្ធសាស្រ្តកាន់តែប្រសើរឡើង។ វាក៏កាន់តែងាយស្រួលក្នុងការទំនាក់ទំនង និងសហការគ្នា ដែលមានសារៈសំខាន់សម្រាប់ការយកឈ្នះ។ លើសពីនេះ វាក៏មានអត្ថប្រយោជន៍ផងដែរ ក្នុងការអូស Rank រួមគ្នា ព្រោះវាជួយអ្នកឱ្យឈានដល់ចំណាត់ថ្នាក់គោលដៅរបស់អ្នកបានលឿនជាងមុន។

3. អ្នកគួរទៅកន្លែងដែលខ្ពស់

នៅក្នុងហ្គេម CS-Ranked វាចាំបាច់ណាស់ក្នុងការព្យាយាមទៅកន្លែងដែលខ្ពស់។ វាផ្តល់ឱ្យអ្នកនូវភាពមើលឃើញកាន់តែប្រសើរ ដែលអនុញ្ញាតឱ្យអ្នកស្វែងរកសត្រូវកាន់តែងាយស្រួល ហើយថែមទាំងអាចវាយឆ្មក់លើពួកវាទៀតផង។ វាក៏ផ្តល់នូវអត្ថប្រយោជន៍យុទ្ធសាស្ត្រឱ្យអ្នកផងដែរ ដែលអនុញ្ញាតឱ្យអ្នកគ្រប់គ្រងលំហូរនៃហ្គេម និងទំនាក់ទំនងជាមួយមិត្តរួមក្រុមរបស់អ្នកកាន់តែមានប្រសិទ្ធភាព។ ដូច្នេះ​ត្រូវ​ប្រាកដ​ថា អ្នក​ទៅ​រកកន្លែង​ខ្ពស់​គ្រប់​ពេល​ដែល​អាច​ធ្វើ​ទៅ​បាន។ សូមចងចាំថា ទីទួលខ្ពស់ក៏ជាកន្លែងដ៏ល្អសម្រាប់អ្នកលបបាញ់ Snipers ដូច្នេះត្រូវប្រយ័ត្នពីពួកវាដែរ។

4. អ្នកគួរសហការជាមួយអ្នកលេងដែលមានចំណាត់ថ្នាក់ដូចគ្នា

ប្រសិនបើអ្នកចង់ឡើងចំណាត់ថ្នាក់ក្នុង Free Fire វាជារឿងសំខាន់ក្នុងការសហការ ជាមួយអ្នកលេងផ្សេងទៀតដែលមានចំណាត់ថ្នាក់ដូចគ្នានឹងអ្នក។ ក៏​ព្រោះ​តែ​នៅ​ពេល​ដែល​អ្នក​ស្ថិត​ក្នុង​ក្រុម​ដែលមានអ្នកលេង​ដែល​មាន​ចំណាត់​ថ្នាក់​ខ្ពស់ អ្នក​នឹង​មាន​គុណវិបត្តិវិញ។ ហេតុផលគឺដោយសារតែហ្គេមនឹងផ្គូផ្គងអ្នកជាមួយនឹងអ្នកលេងដែលមានចំណាត់ថ្នាក់ដូចគ្នា ឬខ្ពស់ជាងនេះ ដូច្នេះវាធ្វើឱ្យអ្នកកាន់តែពិបាកដើម្បីក្នុងការសម្លាប់ និងឡើងចំណាត់ថ្នាក់។ ប៉ុន្តែ ប្រសិនបើអ្នករួមក្រុមជាមួយអ្នកលេងដែលមានចំណាត់ថ្នាក់ដូចគ្នា ឬទាបជាងអ្នក នោះអ្នកលេងអាចនឹងមានទឹកដៃប្រហាក់ប្រហែលអ្នក ហើយអ្នកនឹងមានឱកាសកាន់តែច្រើនក្នុងការសម្លាប់ និងឡើងចំណាត់ថ្នាក់។

5. អ្នកគួរជ្រើសរើសតួអង្គដោយប្រុងប្រយ័ត្ន

Character Selection Free Fire

តួអង្គនីមួយៗនៅក្នុង Free Fire មានជំនាញ និងសមត្ថភាពផ្ទាល់ខ្លួនរបស់គេ ដែលអាចលេងដើម្បីជួយអ្នកអោយឈ្នះការប្រកួត។

ជាឧទាហរណ៍ Kelly គឺជាតួអង្គដំបូងដែលអ្នកទទួលបាន ហើយនាងផ្តល់ឱ្យអ្នកនូវការបង្កើនល្បឿនចលនាសមរម្យ ដែលជាជំនាញដ៏សំខាន់បំផុតមួយដើម្បីរស់រានមានជីវិតក្នុងហ្គេម។ តួអង្គ Clu ក៏មានជំនាញមួយដែលត្រូវការច្រើនបំផុតផងដែរគឺ៖ សមត្ថភាពក្នុងការតាមដានសត្រូវនៅលើផែនទីក្នុងរយៈពេលពីរបីវិនាទី។ Leon ក៏​ជា​ជម្រើស​ការពារ​ដ៏​ល្អ​មួយ​ផង​ដែរ ខណៈ​ដែល​គាត់​បង្កើត HP ឡើង​វិញ​បន្ទាប់​ពី​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ។

ប្រសិនបើអ្នកកំពុងបង្កើតក្រុមជាមួយមិត្តភ័ក្តិរបស់អ្នក ដែលមានលក្ខណៈល្អ ការជ្រើសរើសតួអង្គត្រឹមត្រូវឱ្យសមនឹងសមាសភាពក្រុមគឺជារឿងសំខាន់។ វានឹងជួយអ្នកបង្កើនឱកាសក្នុងការឈ្នះ និងជំរុញចំណាត់ថ្នាក់នៅក្នុង Free Fire ។

6. អ្នកគួរលៃតម្រូវប្លង់ HUD

Custom Hud Free Fire

វាដូចទៅនឹងហ្គេមទូរស័ព្ទដទៃដែរ HUD របស់អ្នកនឹងដើរតួយ៉ាងសំខាន់ក្នុងការលេងរបស់អ្នក។ វាសំខាន់ណាស់ក្នុងការកែតម្រូវប្លង់ HUD និងប្ដូរ Controls ដើម្បីផ្គូផ្គងទម្រង់លេងរបស់អ្នក។ វានឹងជួយអ្នកមិនឱ្យភាន់ច្រឡំពេលនៅក្នុងសមរភូមិ ក៏ដូចជាធ្វើឱ្យប្រាកដថាអ្នកទទួលបានព័ត៌មានសំខាន់ៗដូចជាទីតាំងរបស់សត្រូវ ឬការប្រើប្រាស់ Item។ ត្រូវប្រាកដថាអ្នកបានកែតម្រូវ HUD របស់អ្នកទៅជាការកំណត់ដែលងាយស្រួលជាងមុន បន្ទាប់មកពង្រឹងជំនាញមេកានិក និងការចងចាំនៃសាច់ដុំរបស់អ្នកឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការប្រើប្រាស់វា។

សេចក្តីសន្និដ្ឋាន

Free Fire គឺជាហ្គេមដែលទាមទារជំនាញ យុទ្ធសាស្ត្រ និងភាពបត់បែន ដើម្បីទទួលបានភាពជោគជ័យ។ ការប្រើប្រាស់គន្លឹះខាងលើនឹងជួយអ្នកឱ្យនាំមុខការប្រកួតប្រជែង និងផ្តល់ឱ្យអ្នកនូវភាពមានប្រៀបដែលអ្នកត្រូវការដើម្បីយកឈ្នះការប្រកួតនៅក្នុង CS-Ranked ។ ជាមួយនឹងការហ្វឹកហាត់ និងការលះបង់ អ្នកអាចក្លាយជាអ្នកលេងលំដាប់កំពូលបានក្នុងរយៈពេលដ៏ខ្លី។ អ្នកត្រូវបន្តរុករកក្នុងហ្គេម ពិសោធន៍ជាមួយយុទ្ធសាស្ត្រ និងតួអង្គផ្សេងៗ ហើយស្វែងរកវិធីល្អបំផុតដើម្បីយកឈ្នះ។ សំណាងល្អណា!

 

កុំភ្លេចបញ្ចូលទឹកប្រាក់ Free Fire Diamonds ដោយប្រើ Garena Shells នៅ Codashop។ យើងធានានូវដំណើរការបញ្ចូលទឹកប្រាក់ដែលមានសុវត្ថិភាព លឿនជាងមុន និងងាយស្រួលជាងមុន ជាមួយនឹងជម្រើសទូទាត់ជាច្រើន។

 

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here