សេចក្តីណែនាំអំពី Genshin Impact Serenitea Pot សំរាប់អ្នកទើបតែលេងថ្មីៗ

0
397

Genshin Impact Serenitea Pot Guideពេលព្រឹកនៅ Windrise, ថ្ងៃលិចនៅកំពូលភ្នំ Qingyun, ព្រះអាទិត្យសិប្បនិមិត្តនៅ Enkanomiya, ឆ្នេរសមុទ្រដ៏គួរអោយខ្លាចនៅកោះ Seirai និងពេលល្ងាចដ៏គួរឱ្យទាក់ទាញនៅវាលខ្សាច់ Sumeru – ទាំងនេះជាទេសភាពដ៏ស្រស់ស្អាតមួយចំនួននៅក្នុង Genshin Impact ។ ទេសភាពទាំងនេះ រួមជាមួយនឹងតន្ត្រីដ៏ពិរោះរណ្តំ និងការរចនារបស់តួអង្គ ជាការលើកទឹកចិត្តយ៉ាងជ្រាលជ្រៅសម្រាប់អ្នកលេង ដែលនេះជាមូលហេតុដែលអ្នកគាំទ្របង្កើតសិល្បៈជាច្រើន។ ការរចនាលើគោលគំនិត ភាពយន្តខ្លី និងចម្រៀង Windsong Lyre? មានតទៀត ហើយប្រហែលជាមានលទ្ធផលជាច្រើនថែមទៀតពេលអ្នកស្វែងរកមើលនៅលើអ៊ីនធឺណិត។

កន្លែងច្នៃប្រឌិតដ៏ពេញនិយមមួយទៀតគឺ Genshin Impact Serenitea Pot ដែលជាមុខងារសង់លំនៅដ្ឋានរបស់ហ្គេមដែលបានណែនាំនៅក្នុង Patch 1.5 ។ ឧបករណ៍នេះអាចឱ្យអ្នកលេងបង្កើតគ្រឿងសង្ហារិម រចនាកន្លែងផ្ទាល់ខ្លួន ប្រមូលរបស់របរ និងចូលរួមក្នុងសកម្មភាពសហការផ្សេងៗគ្នាជាមួយមិត្តភក្តិរបស់ពួកគេ។beginners-guide-in-genshin-impact-serenitea-potរបៀបចូលទៅកាន់ Serenitea Pot

នៅពេលដែលអ្នកឈានដល់ Adventure Rank 28 ហើយបញ្ចប់ Archon Quest Chapter I, Act III: A New Star Approaches អ្នកនឹង Unlock “A Teapot to Call Home”។ ការបញ្ចប់ដំណើរស្វែងរកនេះផ្តល់រង្វាន់ដល់អ្នកជាឧបករណ៍ Serenitea Pot និងផ្តល់នូវការយល់ដឹងអំពីលក្ខណៈពិសេសដូចដែលបានពណ៌នាក្នុងរឿងនិទាន។ អ្នកអាចប្រើឧបករណ៍នេះដើម្បីចូល និងចេញពី Serenitea Pot Realm។

ការជ្រើសរើសប្លង់អាណាចក្រ (Realm)

Genshin Teapot Realm Layoutរឿងដំបូងដែលត្រូវធ្វើគឺជ្រើសរើសប្លង់អាណាចក្រ(Realm Layout)។ វានឹងកំណត់ពិភពនៃផ្ទះរបស់អ្នក ប៉ុន្តែកុំបារម្ភខ្លាំងពេក ព្រោះអ្នកនឹងអាច Unlock ពួកវាទាំងអស់នៅពេលអ្នកឡើងកម្រិត។ បច្ចុប្បន្ននេះមានប្លង់ចំនួន 5 សម្រាប់ជ្រើសរើស៖

  • Floating Abode ចង្កោមនៃកោះមួយហោះនៅកណ្តាលអាកាស។ វាជារូបរាងធម្មតានៃអាណាចក្រ Adepti ភាគច្រើន។ មិនដូចប្លង់ផ្សេងទៀតទេ ប្លង់នេះមិនមានពេលថ្ងៃ និងពេលយប់ទេ។
  • Emerald Peak ទឹកថ្លាដូចត្បូងគ្រីស្តាល់ និងខ្ពង់រាបខៀវស្រងាត់ដែលព័ទ្ធជុំវិញដោយភ្នំដែលទម្លុះពពក។
  • Cool Isle ជាចង្កោមនៃកោះតូចៗហ៊ុំព័ទ្ធដោយទឹក។ សូមជ្រើសយកវា ប្រសិនបើអ្នកកំពុងនឹក Golden Apple Archipelago!
  • Silken Courtyard ជាក្រុមនៃកោះភ្នំដែលមានដើមសាគូរ៉ាដ៏ស្រស់ស្អាត។ ខ្ញុំ​មិន​បានកុហក​អ្នកទេ បើអ្នកបានថតនៅរូបក្នុងប្លង់អាណាចក្រនេះ អ្នកនឹងដាក់ជាផ្ទាំងរូបភាពលើកុំព្យូទ័រអ្នក។
  • Sublime Spicewood បំផុសគំនិតដោយដែនរបស់ Sumeru អាណាចក្រនេះមានផ្កា និងវល្លិយក្ស។

Tubby the Teapot Spirit

Genshin Teapot TubbyTubby គឺដូចជា Katheryne នៃពិភពកំណើតរបស់អ្នក ដោយសារតែអ្នកលេងនឹងចុចរំលងខ្សែសំលេងរបស់នាងព្រោះតែនាងនឹងនិយាយណែនាំអ្នកឱ្យឆ្លងកាត់វគ្គនិមួយៗ។ នាងគឺជាហាងនិងជាNPC សម្រាប់តម្រូវការ Teapot របស់អ្នកទាំងអស់ដូចជា៖ អ្នកអាចរកមើល ទិញ និងផលិតគ្រឿងសង្ហារឹម បង្កើន Trust Rank និងថាមពល Adeptal និងប្រមូល Realm Currency ជាមួយនាង។

Realm Currency, ថាមពល Adeptal និង Trust Ranks

Genshin Teapot Trust Rankទាំងបីនេះសំខាន់ដូចៗគ្នា។ Realm Currency គឺជា Mora នៃ Homeworld របស់អ្នក។ អ្នកអាចប្រើវាដើម្បីទិញ Blueprints នៃសម្ភារៈប្រើប្រាស់។ Tubby ប្រមូល Realm Currency ដោយស្វ័យប្រវត្តិក្នុងចំនួនទឹកប្រាក់ដែលបានកំណត់ក្នុងមួយម៉ោង។

ការបង្កើតគ្រឿងសង្ហារិមជាលើកដំបូងបង្កើន Trust Rank របស់អ្នក ដែលកំណត់សមត្ថភាពទាំងមូលនៃ Homeworld របស់អ្នក។ អ្នកត្រូវតម្លើងកម្រិតវាឡើងដើម្បី Unlock តំបន់និងប្លង់ Realm ថ្មី។ Adeptal Energy កំណត់អត្រានៃការប្រមូលផ្តុំ Realm Currency ។ អ្នកអាចបង្កើនវាដោយថែមគ្រឿងសង្ហារិមបន្ថែមទៀតនៅក្នុងប៉ាន់តែរបស់អ្នក។

Adeptal Mirror

ស្រដៀងគ្នាទៅនឹងមុខងារអចិន្រ្តៃយ៍ក្នុងហ្គេមដូចជា Stellar Reunion និង Genius Invokation TCG ដែរ Hoyoverse ក៏រួមបញ្ចូលមុខងារ “សៀវភៅស្វែងរក” នៅក្នុងកម្មវិធីនេះផងដែរ ដើម្បីជួយបង្រៀនអ្នកភ្លាមៗ។ ការបំពេញភារកិច្ច Adeptal Mirror ផ្តល់ជាគ្រឿងសង្ហារិម និង Blueprints ។

ផ្ទាងមុខងារ Interface

Genshin Teapot Interface with labels

  1. ការកំណត់ Settings៖ កំណត់វិធីសាស្រ្តដាក់គ្រឿងសង្ហារិមសម្រាប់ការសាងសង់កាន់តែងាយស្រួល និងមានប្រសិទ្ធភាព។
  2. កុងតាក់បិទបើកតំបន់ Realm៖ ប្តូរតាមតំបន់អាណាចក្រ Realm ផ្សេងៗគ្នា។
  3. Load Capacity៖ ដែនកំណត់ Load នេះបង្កើនប្រសិទ្ធភាពការសាងសង់របស់អ្នក ដូច្នេះអ្នកលេងអាចមើលវានៅលើឧបករណ៍ផ្សេងបាន។
  4. ដែនកំណត់ប្រភេទគ្រឿងសង្ហារឹម
  5. ថាមពល Adeptal (ក្នុងមួយតំបន់)
  6. ប៊ូតុងចាកចេញ Exit
  7. បង្កើតប៊ូតុងកំណត់ Set៖ អនុញ្ញាតឱ្យអ្នកផ្លាស់ទីសំណុំនៃគ្រឿងសង្ហារឹមជាមួយគ្នា។
  8. ការកំណត់ Rotation៖ ចុចប្តូរបានរវាង “Free Rotation”, “Follow Last Rotation” និង “Regular Rotation”។ វាជួយនៅពេលដាក់គ្រឿងសង្ហារឹមដែលមានប្រភេទដូចគ្នា។
  9. ប៊ូតុងរក្សាទុក Save
  10. ប្រភេទគ្រឿងសង្ហារឹម
  11. ប៊ូតុងស្វែងរកគ្រឿងសង្ហារឹម
  12. ប៊ូតុងបង្រួមរបារឧបករណ៍
  13. គ្រឿងសង្ហារិម Adeptal Energy
  14. ចំនួនគ្រឿងសង្ហារិមដែលមានសម្រាប់ប្រើប្រាស់

Chubby the Traveling Salesman

Genshin Teapot ChubbyChubby គឺជាព្រលឹងប៉ាន់តែមួយផ្សេងទៀតដែលអ្នកនឹងឃើញនៅក្នុងប៉ាន់តែរបស់អ្នក។ គាត់លក់គ្រឿងសង្ហារិមផ្សេងៗនៅក្នុងប៉ាន់តែរបស់អ្នករៀងរាល់ថ្ងៃសុក្រដល់ថ្ងៃអាទិត្យ។ អ្នកអាចចូលមើលទំនិញរបស់គាត់ភ្លាមៗនៅពេលគាត់មកដល់ ព្រោះហាងរបស់គាត់ក៏បើកសម្រាប់មិត្តភ័ក្តិ Genshin Impact របស់អ្នកនៅចុងសប្តាហ៍ដែរ!

Replication

Genshin Teapot Replicationអ្នករាល់គ្នាសមនឹងទទួលបានអាណាចក្រដែលមើលទៅស្អាតប្រណិត ប៉ុន្តែមានតែមនុស្សមួយចំនួនប៉ុណ្ណោះដែលអាចរចនាបានស្អាត។ រឿងល្អនោះគឺ អ្នកអាចប្រើប្រព័ន្ធ Replication ដើម្បីខ្ចីប៉ាន់តែការសាងសង់! ជាទូទៅជម្រើសនេះត្រូវបានបិទ ដូច្នេះប្រសិនបើអ្នកឃើញអ្នកលេងបានចែករំលែកការសាងសង់ កុំភ្លេចអរគុណពួកគេ។

ដើម្បីឱ្យលេខសម្គាល់ Replica អាចដំណើរការបាន អ្នកត្រូវតែមានគ្រឿងសង្ហារិមទាំងអស់រួមបញ្ចូលក្នុងការសាងសង់។ អ្នកគួរចាប់ផ្តើម​ Farming ​ឈើ​ទាំងនោះ​ទៅ​!

មុនពេលអ្នកចាប់ផ្តើមលេង កុំភ្លេចបញ្ចូលទឹកប្រាក់ Genesis Crystals សម្រាប់ Genshin Impact នៅ Codashop ។ វាកាន់តែងាយស្រួល និងលឿនជាងមុន ជាមួយនឹងវិធីបង់ប្រាក់ដែលមានសុវត្ថិភាពជាច្រើន។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here