របៀបផ្លាស់ប្តូរ Loadout នៅក្នុង PUBG

0
482

PUBG ត្រូវបានសាទរថាជាហ្គេម Battle Royale ដ៏ពេញនិយមបំផុតមួយនៅពេលនេះដោយសារហេតុផលមួយចំនួន ។ ក្រៅ​ពី​ហ្គេម​ដ៏​សប្បាយ​និង​រំភើប​ ជួមានអាវុធ ឧបករណ៍ និង​ជម្រើស​ប្ដូរ​ជាវច្រើនប្រភេទ ធ្វើ​ឱ្យ​ហ្គេម​កាន់​តែ​រីករាយ។ 

ប្រសិនបើអ្នកគឺជាមនុស្សដូចអ្នកលេង PUBG Mobile ផ្សេងៗ អ្នកតែងតែពិសោធជាមួយនឹង Loadouts ផ្សេងៗគ្នា ហើយព្យាយាមស្វែងរកអាវុធ និងឧបករណ៍រួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះដែលនឹងផ្តល់ឱ្យអ្នកនូវភាពអស្ចារ្យនៅក្នុងការប្រយុទ្ធដ៏តានតឹង។ Loadout គឺជាជម្រើសនៃអាវុធ ឧបករណ៍ និងឧបករណ៍ភ្ជាប់ដែលអ្នកលេងអាចជ្រើសរើសមុនពេលចូលប្រកួត។ វាជារឿងសំខាន់ក្នុងការជ្រើសរើស Loadout ត្រឹមត្រូវសម្រាប់ស្ថានភាពណាមួយ ព្រោះវាអាចធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងនៅក្នុងការលេងរបស់អ្នក។

ប៉ុន្តែ​តើ​អ្នក​ធ្វើ​យ៉ាង​ណា​ដើម្បី​ផ្លាស់​ប្តូរ​ Loadout ​របស់​អ្នក? កុំបារម្ភអី វាមិនស្មុគស្មាញនោះទេ! នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញអ្នកពីរបៀបផ្លាស់ប្តូរ Loadout នៅក្នុង PUBG Mobile ដូច្នេះអ្នកអាចចាប់ផ្តើមគ្រប់គ្រងសមរភូមិបាន។

 

ការផ្លាស់ប្តូរ Loadout នៅក្នុង Arena Mode

គ្មានអ្វីអស្ចារ្យជាងការលេង Classic Mode នៅក្នុង PUBG ពេលអ្នកត្រូវលេងប្រឆាំងនឹងអ្នកលេង 99 នាក់ផ្សេងទៀត។ ប៉ុន្តែប្រសិនបើអ្នកកំពុងស្វែងរកបទពិសោធន៍លេងដែលផ្តោតលើស្ថានភាពណាមួយ និងកាចជាងមុន នោះ Arena Mode គឺជាជំរើសរបស់អ្នក។

នៅក្នុង Arena Mode អ្នក និងក្រុមរបស់អ្នកនឹងត្រូវលេងប៉ះជាមួយក្រុមផ្សេងទៀត ហើយគោលដៅគឺដើម្បីក្លាយជាក្រុមចុងក្រោយដែលឈ្នះ។ អ្វី​ដែល​ល្អ​បំផុត​អំពី Arena Mode គឺ​សមត្ថភាព​ក្នុង​ការ​ផ្លាស់​ប្តូរ​ Loadouts ​ដោយ​អនុញ្ញាត​ឱ្យ​អ្នក​យក​អាវុធ​ដែល​អ្នក​ពេញ​ចិត្ត​ទៅ​ជាមួយ។ មុនពេលអ្នកចូលទៅក្នុងការប្រកួត អ្នកត្រូវធ្វើឱ្យប្រាកដថាអ្នកមាន Loadout ដែលត្រឹមត្រូវ។ នេះជារបៀបធ្វើវា៖

ចាប់ផ្តើមដោយការបើកហ្គេម ហើយចូលទៅក្នុងគណនី PUBG Mobile របស់អ្នក។

បន្ទាប់មក ចុចរូបតំណាងនៃការជ្រើសរើសផែនទី/Mode នៅផ្នែកខាងឆ្វេងផ្នែកខាងក្រោមនៃអេក្រង់របស់អ្នក។ វានឹងនាំអ្នកទៅកាន់ Modes ហ្គេមផ្សេងៗគ្នាដែលមាននៅក្នុង PUBG Mobile។

Player Lobby PUBG Mobile

ជ្រើសរើស Arena  Modes ណាមួយដែលមាន។ អ្នកអាចរើស Ultimate Arena, Royale Arena: Assault ឬ Arena  Modes ណាមួយដែលអ្នកចូលចិត្ត។

Map-Mode Selection PUBG Mobile

នៅលើអេក្រង់ Lobby រូបតំណាងជាកាំភ្លើងខ្លីតូចមួយនឹងលេចឡើងនៅក្បែរប៊ូតុងចាប់ផ្តើម។ ចុចលើរូបតំណាងនោះ អ្នកអាចចាប់ផ្តើមផ្លាស់ប្តូរ  Loadout របស់អ្នក។

Loadout Icon PUBG Mobile

អេក្រង់ Loadout របស់អ្នកនឹងបង្ហាញមក។ អ្នកអាចសន្សំបានរហូតដល់ទៅបួន Loadouts ផ្សេងៗគ្នា ហើយពួកវានីមួយៗនឹងផ្ទុកអាវុធសំខាន់ និងអាវុធបន្ទាប់បន្សំ គ្រឿងផ្ទុះ និងធាតុយុទ្ធសាស្ត្រ។

Loadout Screen PUBG Mobile

សូមចំណាំថាមាន Loadout តែមួយគត់ដែលអាចប្រើបានជា Default ។ អ្នកក៏មានតែ Slot អាវុធសំខាន់ផងដែរក្នុងអំឡុងពេលលេងហ្គេមដំបូង។ អ្នកត្រូវដោះសោ Loadout Slots ចំនួនបីផ្សេងទៀតដោយបង្កើនកម្រិត Evo របស់អ្នក។ នៅពេលអ្នកលេង Arena Modes កាន់តែច្រើន អ្នកនឹងអាចបង្កើនកម្រិត Evo របស់អ្នក និងដោះសោ Loadout Slots ផ្សេងទៀត។

ការផ្លាស់ប្តូរ Loadout របស់អ្នកនៅក្នុង Metro Royale Mode

Metro Royale គឺជារបៀបលេងហ្គេមមួយក្នុងចំណោមរបៀបលេងហ្គេមផ្សេងទៀតនៅលើ PUBG Mobile ។ នៅក្នុង Mode នេះ មានទីតាំងចំនួនពីរនៅលើផែនទីនឹងត្រូវបានធ្វើកំណត់សម្គាល់។ គោលបំណងនៃហ្គេមគឺសម្រាប់អ្នកលេងស្វែងរកវត្ថុអាចលួចបាន និងធ្វើដំណើរទៅកាន់ចំណុចទាំងនេះដើម្បីប្រមូលវា។ នៅពេលដែលពួកគេទៅដល់ចំណុច ពួកគេអាចផ្លាស់ប្តូរវត្ថុដែលពួកគេប្រមូលបានសម្រាប់រក Metro Cash ដែលពួកគេអាចប្រើប្រាស់ដើម្បីទិញរង្វាន់តាមជម្រើសរបស់ពួកគេ។

មុនពេលចាប់ផ្តើមហ្គេម Metro Royale អ្នកមានជម្រើសដើម្បីផ្លាស់ប្តូ Loadout របស់អ្នក។ នេះជាអ្វីដែលអ្នកត្រូវធ្វើ៖

នៅលើអេក្រង់ Lobby នៃ PUBG Mobile សូមចុចរូបតំណាងការជ្រើសរើសផែនទី/Mode នៅផ្នែកខាងឆ្វេងផ្នែកខាងក្រោមនៃអេក្រង់។

ចុចផ្ទាំង “Other” ហើយជ្រើសរើស Metro Royale។

Map-Mode Selection PUBG Mobile

វានឹងនាំអ្នកទៅកាន់កន្លែង Metro Royal Lobby ដែលជាផ្ទាំងឯករាជ្យដាច់ដោយឡែកពី Modes ហ្គេមផ្សេងទៀត។ ចុចប៊ូតុង Loadout នៅជ្រុងខាងស្តាំខាងក្រោមនៃអេក្រង់។

Metro Royale Lobby PUBG Mobile

មិនដូចនៅក្នុង Arena Mode ដែលអ្នកអាចជ្រើសរើសរវាង Loadouts បួនផ្សេងគ្នា អ្នកមាន Loadout តែមួយនៅក្នុង Metro Royale។ ប៉ុន្តែអ្នកអាចប្ដូរវាតាមបំណងដោយអូស Items ដែលអ្នកចង់យកតាមទៅក្នុងបញ្ជីសារពើភ័ណ្ឌរបស់អ្នក។

Metro Royale Loadout Screen PUBG Mobile

ដូច្នេះឥឡូវនេះ អ្នកដឹងពីរបៀបផ្លាស់ប្តូរ Loadout របស់អ្នកនៅក្នុង PUBG Mobile។ អ្នកគួរចាំថា វាមានសារៈសំខាន់ក្នុងការពិសោធន៍ និងស្វែងរកការរួមបញ្ចូលគ្នាត្រឹមត្រូវនៃអាវុធ និងឧបករណ៍ដែលដំណើរការល្អបំផុតសម្រាប់អ្នក។ ជាមួយនឹង Loadout ត្រឹមត្រូវ អ្នកនឹងត្រៀមខ្លួនដើម្បីវាយលុកសត្រូវ ហើយទទួលជ័យជម្នះ!

 

កុំភ្លេចបញ្ចូលទឹកប្រាក់ UC សម្រាប់ PUBG Mobile របស់អ្នកនៅលើ Codashop។ យើងផ្តល់ជូននូវការបញ្ចូលទឹកប្រាក់ដោយមិនមានការរំខានដោយមិនចាំបាច់ Logins ឬវាយពាក្យសម្ងាត់។

 

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here