អ្នកតែងតែ​ត្រូវ​បាន​គេ​លបវាយប្រហារ​? នេះគឺជា Settings កំណត់សំឡេងដ៏ល្អបំផុតនៅក្នុង VALORANT

0
438

VALORANT Best Audio SettingsVALORANT គឺជាហ្គេមបាញ់ប្រហារដែលមានការប្រកួតប្រជែងខ្ពស់ ដូច្នេះការមានប្រៀបលើគូប្រជែងរបស់អ្នកគឺសំខាន់ណាស់។ ផ្នែកសំលេង​ក៏ដើរតួនាទីយ៉ាងសំខាន់នៅក្នុងហ្គេម។ មិនដូចហ្គេម FPS ផ្សេងទៀតទេ VALORANT តំរូវឱ្យមានភាពស៊ីសង្វាក់គ្នាក្នុងក្រុមយ៉ាងខ្លាំង ការស្តាប់ដោយប្រុងប្រយ័ត្ននូវសំរិបជើងរបស់សត្រូវ សំឡេងកាំភ្លើង និងសមត្ថភាព សុទ្ធតែជាកត្តាចាំបាច់ក្នុងការប្រមូលផ្តុំ Intel នៅក្នុងហ្គេម ដើម្បីបង្កើតជាការបញ្ជា និងការហៅគ្នីគ្នាប្រកបដោយប្រសិទ្ធភាព។ ការប្រើប្រាស់សំលេង​ដើម្បីបំពេញផលប្រយោជន៍របស់អ្នកនឹងមានសារៈសំខាន់ក្នុងការឈ្នះ និងក្តោបក្ដាប់ស្ថានភាព។

អត្ថបទនេះនឹងណែនាំពីការកំណត់ settings សំឡេងល្អបំផុតនៅក្នុង VALORANT, របៀបផ្លាស់ប្តូរការកំណត់សំឡេង និងសំឡេងដែលអ្នកគួរផ្ទៀងស្តាប់។ អ្នកនឹងយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃសំឡេងនៅក្នុង VALORANT និងរបៀបប្រើវាឱ្យមានប្រយោជន៍។ ដូច្នេះ ត្រៀមខ្លួនដើម្បីលេងហ្គេមរបស់អ្នក ហើយចាប់ផ្តើមគ្រប់គ្រងសមរភូមិជាមួយនឹងគន្លឹះនៃការប្រើប្រាស់សំឡេង VALORANT ទាំងនេះ!

ការកំណត់ Settings សំឡេងល្អបំផុត

Sounds VALORANTដើម្បីហៅគ្នីគ្នា និងធ្វើការសម្រេចចិត្តប្រកបដោយភាពឆ្លាតវៃ អ្នកត្រូវស្តាប់ការបញ្ជារបស់មិត្តរួមក្រុមរបស់អ្នកឱ្យច្បាស់ ហើយនិងផ្ទៀងស្តាប់សំឡេងនៅក្នុងហ្គេមដូចជា​ សំរិបជើងរបស់សត្រូវ និងសំលេងកៃ។ VALORANT គឺជាហ្គេមបាញ់ប្រហារដោយប្រើអាវុធ ហើយគ្រប់ជីវិតទាំងអស់សុទ្ធតែសំខាន់ ដូច្នេះការផ្ទៀងស្តាប់នូវសំឡេងទាំងអស់គឺចាំបាច់ណាស់។

ការ​កំណត់ settings ​ទាំង​នេះ​គឺ​ជា​ចំណុច​ចាប់​ផ្តើម​ដ៏​ល្អ​មួយ – អ្នក​អាច​កែ​ពួក​វា​ពេល​ក្រោយ​ដើម្បី​ឲ្យសម​ស្រប​តាម​ចំណូល​ចិត្ត​របស់​អ្នក។

សូរសំលេងទាំងមូល 

Overall Volume

បើក ON 45% 
សូរសំលេង​ 

Sound Effects Volume 

បើក​ ON 100%
សូរសំឡេង

Voice-over Volume

បើក​ ON 75%
សូរសំលេងវីដេអូ​ 

Video Volume

បើក ON 100%
សូរសំលេងតន្ត្រី​

All Music Overall Volume

បិទ OFF
សូរសំលេងមឺនុយនិងផ្ទាំងឡុបប៊ី

Menu and Lobby Music Volume

បើក ON
សូរសំលេងររើសតួអង្គ

Agent Select Music Volume

បើក ON 75%
សូរសំលេង​ VOIP Duck Music បើក​ ON
Mute Music when Game Window Out of Focus បើក​ ON
Speaker Configuration Stereo
បើក Enable HRTF បើក ON

 

អ្វីជា HRTF?

HRTF ឬ Head Related Transfer Function គឺជាការកំណត់ setting ដែលអ្នកត្រូវតែប្រើក្នុង VALORANT ប្រសិនបើអ្នកលេងដោយប្រើកាសត្រចៀក។ វា​ជា​សំឡេងលឺបែប​ជុំវិញខ្លួន​ដ៏​អស្ចារ្យ​ដើម្បីជួយអ្នក​មើល​ដឹង​ពី​កន្លែង​ដែលមានបន្លឺ​សំឡេង​ចេញ​មក​ដើម្បី​ធ្វើការ​វិនិច្ឆ័យ​​ក្នុង​ហ្គេម។

វាជាការល្អផងដែរប្រសិនបើអ្នកប្រើកាស ឬកាសស្តាប់ត្រចៀក ដើម្បីទទួលយកបទពិសោធន៍សំឡេងបែប 3D។

កំណត់ចំណាំ៖ វាទាមទារឱ្យអ្នកពាក់កាសឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការយល់ច្រឡំ ឬមានបញ្ហាផ្នែកទំនាក់ទំនង។ ត្រូវប្រាកដថាអ្នកបានពិនិត្យមើលសញ្ញាសំរាប់ត្រចៀកឆ្វេង និងស្តាំ មុនពេលពាក់ពួកវា។ ប្រសិនបើអ្នកពាក់កាសស្តាប់ត្រចៀកខុសខាង ហើយអ្នកមិនដឹងខ្លួននោះ​ វាអាចប៉ះពាល់ដល់ការលេងហ្គេម។

របៀបផ្លាស់ប្តូរការកំណត់ settings សំឡេង VALORANT របស់អ្នក។

ដើម្បីចូលកំណត់ settings សំឡេងរបស់អ្នកនៅក្នុង VALORANT សូមចុចលើរូប gear នៅជ្រុងខាងស្តាំផ្នែកខាងលើនៃអេក្រង់។ បន្ទាប់មកចុចលើផ្ទាំង “Settings” ហើយរកមើលផ្នែកខាងស្តាំនៃអេក្រង់។ អ្នក​នឹង​អាចប្តូរ​ការ​កំណត់​សំឡេង​​តាម​ចំណូល​ចិត្ត​របស់​អ្នក។

Home VALORANT

Settings VALORANT

ការកំណត់សំលេងឆាត Settings ល្អបំផុត

Voice Chat VALORANT

អ្នកនឹងត្រូវកំណត់រចនាសម្ព័ន្ធឧបករណ៍ Output និង Input របស់អ្នកឱ្យសមស្រប អាស្រ័យលើមីក្រូហ្វូន និងកាសរបស់អ្នក ។ Output គឺជាកន្លែងដែលអ្នកអាចជ្រើសរើសឧបករណ៍ដែលអ្នកចង់ប្រើដើម្បីស្តាប់សំឡេង ដូចជាកាស កាសស្តាប់ត្រចៀក ឬឧបករណ៍បំពងសម្លេង។ ប្រសិនបើអ្នកកំពុងប្រើកាស គ្រាន់តែចុចលើឈ្មោះឧបករណ៍របស់អ្នកបានហើយ។ Input គឺឧបករណ៍សម្រាប់ស្រូបសំឡេងរបស់អ្នក។ ប្រសិនបើអ្នកកំពុងប្រើកាសជាមួយមីក្រូហ្វូនដែលភ្ជាប់មកជាមួយ សូមជ្រើសរើសឈ្មោះដូចគ្នានឹងឧបករណ៍ Output ​របស់អ្នក។ បើមិនដូច្នោះទេ សាកល្បងប្រើមីក្រូហ្វូន condenser ដែល ត្រូវបានប្រើប្រាស់ដោយ streamers ។ វាផ្តល់នូវសំឡេងមុតនិងច្បាស់ជាងមុន។

តើអ្នកគួរផ្ទៀងស្តាប់សំឡេងអ្វី?

សំរិបជើង

សំរិបជើងគឺជាព័ត៌មានដ៏សំខាន់បំផុតមួយ ដើម្បីជួយអ្នកឱ្យដឹងពីកន្លែងដែលសត្រូវនៅ និងអ្វីដែលពួកគេកំពុងធ្វើ។ អ្នកត្រូវផ្លាស់ទីដោយស្ងប់ស្ងាត់ និងទាញយកអត្ថប្រយោជន៍ពីចំណុច blind spots របស់ពួកគេ ដូច្នេះអ្នកអាចធ្វើអោយពួកគេភ្ញាក់ផ្អើល!

សំលេងកាំភ្លើង

ព័ត៌មានដ៏មានតម្លៃមួយទៀតគឺសំឡេងកាំភ្លើង។ វាអាចអោយអ្នក​​ដឹង​ថា​ការ​បាញ់​ត្រូវ​បាន​បាញ់​ចេញ​ពី​ណា (ឧទាហរណ៍ មិន​ថា​ជិតឬ​ឆ្ងាយ និង​ ពី​ឆ្វេង​ឬ​ស្ដាំ) ព្រម​ទាំង​ដឹង​ពី​អ្វី​ដែល​សត្រូវ​កំពុង​ធ្វើ (ឧទាហរណ៍ ប្រសិនបើ​ពួកគេ​កំពុង​ដាក់គ្រាប់, ប្តូរ​អាវុធ, វាយប្រហារ, ការពារ, ឬដូរទីតាំងឡើងវិញ)។ វានឹងផ្តល់ឱ្យអ្នកនូវគំនិតដ៏ល្អអំពីកន្លែងដែលសត្រូវនៅ និងអ្វីដែលពួកគេកំពុងធ្វើ។ ក្នុងស្ថានភាពធ្ងន់ធ្ងរខ្លះ អ្នកអាចបាញ់កាំភ្លើងចោល ដើម្បីដាក់នុយសត្រូវឱ្យបង្ហាញពីទីតាំងរបស់ពួកគេ​ ដើម្បីអ្នកអាចបង្កើតការវាយឆ្មក់។ អ្នក​អាច​ប្រើ​សំឡេង​កាំភ្លើង​ដើម្បី​ប្រយោជន៍​របស់​អ្នក​តាម​វិធី​ផ្សេងៗ​គ្នា​ជា​ច្រើន​។

សំលេងរបស់ Ability 

សំឡេងAbility របស់ខ្មាំងអាចនាំអ្នកទៅកាន់ស្ថានភាពដ៏ល្អបំផុតទោះក្នុងកាលៈទេសៈណាមួយក៏ដោយ។ អ្នកត្រូវតាមដានថាតើ Ability ណាខ្លះត្រូវបានប្រើប្រាស់។ គន្លឹះដ៏មានតម្លៃនេះអាចជាជំនួយដ៏ល្អនៅក្នុងសមរភូមិ។

តើអ្នកអាចស្រមៃមើលពីអត្ថប្រយោជន៍ដែលអ្នកនឹងទទួលបាន​ ប្រសិនបើអ្នកដឹងច្បាស់ថាតើ utilities អ្វីខ្លះដែលក្រុមសត្រូវនៅសល់ដោយគ្រាន់តែស្តាប់សំឡេងAbility របស់ពួកគេ? វានឹងជួយអ្នកអោយមានប្រៀបនៅលើការប្រកួតប្រជែង។

ការជជែកជាសំឡេង Voice Chat

កុំភ្លេចទាញយកអត្ថប្រយោជន៍ពីការជជែកជាសំឡេង! Intel និង callouts ត្រឹមត្រូវនឹងផ្តល់ភាពខុសគ្នានៅក្នុងហ្គេម ជាពិសេសក្នុងស្ថានភាពដែលលំបាកបំផុត។ អ្នកលេង ELO ខ្ពស់ប្រើប្រាស់មុខងារនេះដើម្បីជាផលប្រយោជន៍របស់ពួកគេ។ អ្នក​ក៏​អាច​ជួយ​បង្កើន​ទំនុក​ចិត្ត​មិត្ត​រួម​ក្រុម​របស់​អ្នក​ដោយ​ការ​លើក​ទឹក​ចិត្ត​ពួកគេ​ក្នុង​អំឡុង​ពេល​​ប៉ះទង្គិចជាមួយសត្រូវ។ មនុស្សមួយចំនួនអាចប្រើការជជែកជាសំលេងដើម្បីពាក្យមិនពិរោះស្តាប់ ប៉ុន្តែសម្រាប់អ្នក សូមកុំទុកមុខងារនេះឱ្យខ្ជះខ្ជាយ ចូរប្រើវាឱ្យមានប្រយោជន៍!

យើងសង្ឃឹមថាអ្នករីករាយនឹងអត្ថបទនេះ ហើយរកឃើញ ព័ត៌មានថ្មីជាច្រើន! នេះគ្រាន់តែជាការកំណត់សំឡេង settings ល្អបំផុតមួយចំនួននៅក្នុង VALORANT ដែលអាចជួយអ្នកឱ្យមិនត្រូវបានគេលួចវាយប្រហារ។ តើ​អ្នក​មាន​យោបល់​យ៉ាង​ណា? តើអ្នកមានការកំណត់សំឡេងផ្សេងទៀតដែលអ្នកចូលចិត្តទេ? សូមចែករំលែកនៅក្នុងខំមិនខាងក្រោម។ ហើយកុំភ្លេចចែករំលែកបទពិសោធន៍ក្នុងហ្គេមដែលមិនអាចបំភ្លេចបានអំឡុងពេលអ្នកកំពុងលេង! វាក៏ជាមធ្យោបាយដ៏ល្អក្នុងការជួយអ្នកលេងផ្សេងទៀតឱ្យប្រសើរឡើងផងដែរ។ អរគុណសម្រាប់ការអាន!

កុំភ្លេបញ្ចូល VALORANT Points របស់អ្នកពី Codashop វិធីទិញគឺលឿននិងងាយស្រួលបំផុត។ អ្នកគ្រាន់តែវាយ Riot ID, ចំនួន VALORANT Points ដែលអ្នកចង់ទិញ ហើយទូទាត់ប្រាក់គឺជាការស្រេច។ បែបនេះគឺសាមញ្ញ រហ័ស​​​ និងមិនចំណាយពេលច្រើនឡើយ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here