ប្រសិនបើអ្នកចង់បានអ្វីមួយដើម្បីផ្តល់ជាកាដូជូនមិត្តអ្នកលេងហ្គេមរបស់អ្នក ខាង Mobile Legends: Bang Bang បានធ្វើឱ្យការជូនអំណោយជា skin កាន់តែងាយស្រួល! នេះជាការណែនាំជាជំហានៗ ដើម្បីធ្វើឲ្យមិត្តរបស់អ្នកភ្ញាក់ផ្អើលជាមួយនឹងកាដូដ៏អស្ចារ្យ ដោយផ្ញើជូនពួកគេនូវ skin ថ្មីនៃវីរបុរស MLBB ដែលពួកគេចូលចិត្ត។
របៀបជូនអំណោយ skins ដល់មិត្ត
ជូនអំណោយជា skins ដល់មិត្តរបស់អ្នកគឺងាយស្រួលដូចការទិញវាសម្រាប់ខ្លួនអ្នក។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនអាចជូនកាដូ skins បច្ចុប្បន្នដែលអ្នកបានទិញសម្រាប់ខ្លួនអ្នកទៅមិត្តរបស់អ្នកបានទេ។ អ្នកគួរតែទិញវា ហើយផ្ញើវាទៅពួកគេ។ នេះជាការណែនាំរហ័ស និងងាយស្រួលពីរបៀបផ្តល់អំណោយដល់មិត្តភក្តិរបស់អ្នកជាមួយ MLBB skin។
- ចូលទៅកាន់ម៉ឺនុយហាង នោះអ្នកនឹងឃើញរូបតំណាងកាដូនៅផ្នែកខាងលើនៃអេក្រង់។
- ផ្ទាំង Skins ស្វែងរក skin ដែលអ្នកចង់ធ្វើជាអំណោយ។
- ជ្រើសរើស skin ដែលអ្នកចង់ផ្ញើទៅមិត្តរបស់អ្នក។
- Paste IGN របស់មិត្តអ្នក (ឈ្មោះក្នុងហ្គេម) ដើម្បីស្វែងរក profile របស់ពួកគេ។ ត្រូវប្រាកដថាអ្នកបានវាយឈ្មោះត្រឹមត្រូវ។ អ្នកក៏អាចជ្រើសរើសពីបញ្ជីមិត្តភក្តិរបស់អ្នកផងដែរ។
- ចុច ‘Send’ ជាការស្រេច!
តម្រូវការក្នុងការផ្តល់អំណោយ
មានចំនុចមួយចំនួនដែលអ្នកត្រូវតែអនុវត្តតាមមុនពេលផ្ញើអំណោយទៅមិត្តរបស់អ្នក។ ដូចគ្នានេះផងដែរ អ្នកត្រូវប្រាកដថាអ្នកមានពេជ្រគ្រប់គ្រាន់ដើម្បីអាចទិញ skin ។
- ត្រូវប្រាកដថាអ្នក follow គ្នាទៅវិញទៅមកនៅក្នុងហ្គេម។
- អ្នកគួរតែធ្វើជាមិត្តនឹងគ្នាយ៉ាងហោចណាស់ប្រាំពីរ (7) ថ្ងៃ មុនពេលអ្នកអាចផ្ញើអំណោយដល់ពួកគេ។
- អ្នកត្រូវតែមានយ៉ាងហោចណាស់កម្រិត 20 ។
- អ្នកអាចផ្ញើ skins បី (3) ប៉ុណ្ណោះក្នុងមួយថ្ងៃ។ វានឹងកំណត់ឡើងវិញរៀងរាល់ 24 ម៉ោង។
កុំភ្លេចបញ្ចូលទឹកប្រាក់ Mobile Legends Diamonds របស់អ្នកនៅ Codashop។ យើងធានាថាការបញ្ចូលទឹកប្រាក់កាន់តែលឿន និងងាយស្រួលជាងមុន ដូច្នេះអ្នកអាចរីករាយជាមួយបទពិសោធន៍លេងហ្គេមដោយមិនមានការរំខាន។