Heroes ល្អៗដើម្បីផ្តួល Paquito នៅក្នុង MLBB

0
718

MLBB គឺជាហ្គេម MOBA ដ៏ពេញនិយម ដែលល្បីល្បាញទូទាំងពិភពលោក។ Gameplay គឺសាមញ្ញ ប៉ុន្តែគួរឱ្យរំភើប ដែលនេះជាហេតុអ្វីដែលអ្នកលេងជាច្រើនចាប់អារម្មណ៍វា។ លក្ខណៈពិសេសដ៏ពេញនិយមបំផុតមួយរបស់ MLBB គឺជាវីរបុរស(heroes) ហើយ hero មួយក្នុងចំណោម hero ល្បីល្បាញបំផុតនាពេលនេះគឺ Paquito ដែលជា Heavenly Fist ។ Paquito គឺជា​ melee fighter ​ដែល​មាន​ល្បឿន​លឿន និង​រហ័សរហួនស្ទើរ​មិន​គួរ​ឱ្យ​ជឿ ហើយ​អាចវាយប្រហារបាន​ច្រើន​ជា​ពិសេស​ក្នុង​ស្ថានភាព 1v1 ។ ជារឿយៗគាត់ត្រូវបានគេលេងជា jungler និង assassin ។ គាត់គឺជាគូប្រកួតដ៏ធំមិនត្រឹមតែនៅក្នុងហ្គេម rank ប៉ុណ្ណោះទេប៉ុន្តែក៏នៅក្នុងការប្រកួតបែបកីឡាផងដែរ ប៉ុន្តែតើអ្នកនឹងធ្វើយ៉ាងម៉េចប្រសិនបើ Paquito ត្រូវបានជ្រើសរើសយ៉ាងឆាប់រហ័សនៅក្នុង draftings?

អត្ថបទនេះនឹងណែនាំអ្នកអំពីវីរបុរសដ៏ល្អបំផុតដើម្បីផ្តួល Paquito នៅក្នុង MLBB ។ យើងក៏នឹងសង្ខេបអំពីតួនាទី និងលក្ខណៈរបស់វីរបុរសនីមួយៗផងដែរ។

បញ្ជីឈ្មោះ MLBB Hero ប្រឆាំងនឹង Paquito 

Helcurt

Helcurt ក៏ជាវីរបុរសប្រឆាំងដ៏ខ្លាំងបំផុតមួយប្រឆាំងនឹង Paquito ។ អ្នកគួរចងចាំជានិច្ចថា Paquito គឺជាវីរបុរសដែលពឹងផ្អែកខ្លាំងលើ skill ដូច្នេះការប្រើ skill ដាក់ silencing គាត់នឹងក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយដើម្បីបញ្ឈប់គាត់។ Helcurt អាចបំបិទ(silence) Paquito ហើយវាយប្រហារគាត់ភ្លាមៗជាមួយនឹង burst damage យ៉ាងខ្លាំងរបស់គាត់ពី Deadly Stinger ។ Helcurt ក៏អាចរំខានដល់ការមើលឃើញរបស់ Paquito ជាមួយនឹងជំនាញ Ultimate របស់គាត់គឺ Dark Night Falls ។

Lancelot

Lancelot គឺជាឃាតករម្នាក់ដែលអាចកម្ចាត់ Paquito បានយ៉ាងឆាប់រហ័ស។ Paquito នឹងពិបាកក្នុងតតាំងជាមួយនឹង burst damage ដ៏ខ្លាំងក្លា និងជំនាញ blinking របស់ Lancelot ។ Lancelot ក៏​អាច​គេច​ពី​ការ​វាយ​ប្រហារ​របស់ Paquito បាន​យ៉ាង​ឆាប់​រហ័ស និង​បង្កការខូច​ខាត​យ៉ាង​ខ្លាំង។

Alice

Alice គឺជា hero ម្នាក់ដែលអាចយកឈ្នះ Paquito ក្នុងស្ថានភាព 1v1។ អ្នកគួរចងចាំជានិច្ចថាគន្លឹះក្នុងការកម្ចាត់ Paquito គឺការពារខ្លួនអោយបានពី burst damage របស់គាត់។ Alice អាចធ្វើកិច្ចការនេះដោយមិនបាច់ប្រឹងប្រែងអីឡើយ ហើយនៅពេលដែលនាងទទួលបាន Blood Ancestry គ្រប់គ្រាន់ និងឈានដល់កម្រិតទី 4 ដើម្បី unblock Blood Ode នោះ វានឹងជាពេលដែល Paquito គួរតែដកថយ មិនដូច្នេះទេនឹងត្រូវបានផ្តួលភ្លាមៗ។ អ្នកក៏គួរប្រើ Alice Blood Awe នៅដើមហ្គេមផងដែរ។ វាអាច immobilize Paquito ក្នុងរយៈពេល 1.2 វិនាទី និងបន្ថយល្បឿនគាត់ 70% រយៈពេល 0.8 វិនាទី។

Chou

Chou គឺ​ជា​គូ​ប្រជែង​ដ៏​គួរ​ឱ្យ​ស្ញប់ស្ញែង​បំផុត​មួយ​របស់ Paquito ដោយ​ការដាក់​ damage bursts ​របស់​គាត់។ Chou ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​គូ​ប្រកួត​ដ៏​កាច​សាហាវ​បំផុត​របស់ Paquito ព្រោះ​គាត់​អាច​ផ្គូផ្គង​នឹង​ក្បាច់ Heavenly Fist វាយ​គាត់​ត្រឡប់អោយដួល​វិញ​ និង​ immobilize ​គាត់​បាន​ជាមួយ​នឹង​ជំនាញ​ Ultimate គឺ​ The Way of the Dragon។

Barats

Barats គឺជាវីរបុរសមួយរូបដែលអាចបញ្ឈប់ការឈ្លានពានរបស់ Paquito ។ Barat’s Ultimate Skill គឺ Detona’s Welcome នឹង locks ជាប់ទៅលើ hero សត្រូវ ហើយលេបត្របាក់ពួកគេបន្ទាប់ពីការពន្យាពេល 1.2 វិនាទី រួចសង្កត់ពួកគេរយៈពេល 1 វិនាទី ខណៈពេលដែលទទួលបាន 3 stacks នៃ Big Guy ។ បើមាន max stacks នោះ Barats អាចរស់រានមានជីវិត ពេលដែលត្រូវ skill របស់ Paquito’s Heavenly Fist។

Benedetta

Benedetta ក៏​ជា hero ​ម្នាក់​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ដែល​អាច​ឈរ​ទល់​នឹង Paquito។ ក្នុងដើមហ្គេមរបស់ Benedetta សក្តានុពលនៃការសម្លាប់មានឱកាសខ្ពស់បំផុតក្នុងការយកឈ្នះ Paquito ប្រសិនបើអ្នកប្រើ Phantom Slash និង Eye for an Eye របស់នាង។ ចំនែក Alecto របស់ Benedetta ដែលជាសមត្ថភាព Ultimate ចុងក្រោយរបស់នាងអាចទប់ទល់នឹងការប្រយុទ្ធបន្តបន្ទាប់ទៀត។

Nana

CC ដ៏គួរឱ្យរំខានរបស់ Nana គឺជាការប្រឆាំងដ៏ល្អបំផុតទល់នឹង burst skills របស់ Paquito ។ ការចល័តរបស់ Paquito ក៏ត្រូវបានរំខានដោយ Molina Smooch របស់ Nana ដែលអាចប្រែក្លាយគាត់ទៅជាកូនតុក្កតា និង Molina Blitz របស់នាងអាចធ្វើអោយមានការភ្ញាក់ផ្អើលជាច្រើនជាមួយនឹង AoE ដ៏ធំ។

Tigreal

Tigreal គឺជាវីរបុរស tank ម្នាក់ដែលមាន CC មានប្រយោជន៍ដែលអាចបិទជំនាញរបស់ Paquito ។ Paquito មានឱកាសទាបបំផុតក្នុងការផ្លាស់ទី ប្រសិនបើ Tigreal អាចប្រើប្រាស់ជំនាញទីពីររបស់គាត់ Sacred Hammer និងជំនាញចុងក្រោយរបស់គាត់ Implosium ។

 តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះបញ្ជីវីរបុរសដែលអាចផ្តួល Paquito របស់យើង? ប្រសិនបើអ្នកមានបញ្ជីវីរបុរសដែលសក្តិសមក្នុងការយកឈ្នះ Paquito សូមចែករំលែកជាមួយពួកយើងនៅក្នុងផ្នែកខំមិនខាងក្រោម។

កុំភ្លេចបញ្ជាទិញពេជ្រ Mobile Legends Diamonds របស់អ្នកនៅក្នុង Codashop។ ការបញ្ចូលទឹកប្រាក់មានភាពងាយស្រួល និងរហ័សជាងមុន ដោយវិធីបង់ប្រាក់ប្រកបដោយសុវត្ថិភាព។

 

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here