តួអង្គJoyថ្មីនៅក្នុងMLBB 2022: ការណែនាំពីតួអង្គ the Flash of Miracle!

0
545

តួអង្គថ្មីបំផុតរបស់ MLBB ត្រូវបានចេញឱ្យលេងហើយគឺ  Joy, the Flash of Miracle! ចោរតូចច្រលឹងតែកាចសាហាវនេះគឺជាតួអង្គដំបូងគេរបស់ហ្គេមដែលអមមកជាមួយចង្វាក់តាមរយៈជំនាញរបស់នាង ហើយនាងនឹងធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលនាងមកដល់ទឹកដី Land of Dawn ។

ដូចសព្វមួយដង យើងនឹងប្រាប់អ្នកគ្រប់យ៉ាងពីអ្វីដែលអ្នកត្រូវដឹងអំពី Joy ដូចជាថ្ងៃចេញផ្សាយរបស់នាង សាច់រឿងរបស់នាង ជីវប្រវត្តិ និងរបៀបលេង។ យើងក៏នឹងពិភាក្សាអំពី builds ល្អៗ, Emblems និងគន្លឹះពិសេសៗដើម្បីលេងឃាតករដ៏ប៉ិនប្រសប់នេះ។ តោះ​ចាប់​ផ្ដើម!

MLBB New Hero Joy 2022

Joy-The Flash of Miracle

Joy គឺជា Child of Miracle ដែលល្បីល្បាញថាជា “ចោរតូចច្រលឹង” ដ៏កាចបំផុតនៅក្នុងទីក្រុង Lumina ដោយបានវិលត្រលប់ទៅ Leonins វិញបន្ទាប់ពីដើរផ្សងព្រេងអស់រយៈពេលជាច្រើនឆ្នាំ។ នាងមានភាពរហ័សរហួន និងឈ្លាសវៃ ហើយនាងបានប្តេជ្ញាថានឹងការពារអ្នកដែលនៅជុំវិញនាង បន្ទាប់ពីនាងត្រូវបានព្យាបាលដោយក្តីស្រឡាញ់ឥតលក្ខខណ្ឌរបស់សាច់ញាតិនាង។

Joy គឺជាតួ Assassin ថ្មីដែលបានបង្ហាញខ្លួននៅក្នុង MLBB Patch 1.7.32 ។ នាងគឺជាតួអង្គ Leonin ទីបួនដែលត្រូវបានបង្ហាញនៅក្នុងហ្គេម។ យោងតាម Karltzy ដែលជាអ្នកលេង MLBB អាជីពនៅហ្វីលីពីនហើយបច្ចុប្បន្នលេងឱ្យ Echo Philippines គាត់និយាយថា Joy គឺគួរឱ្យស្រលាញ់ ប៉ុន្តែ damage របស់នាងគឺធ្ងន់ធ្ងរពេក។ នាងសប្បាយក្នុងការលេងដោយសារតែចង្វាក់របស់នាងដែលអ្នកលេងគួរតែធ្វើតាមដើម្បីបង្ក damage បន្ថែមទៀត។ Joy ក៏អាចលោតហក់បាន ហើយមានភាពស៊ាំនឹង CC ។ ថ្វីត្បិតតែតួថ្មីនេះ មានភាពប្រកួតប្រជែងខ្លាំងក្នុងការលេងក៏ដោយ ក៏នាងសាកសមនឹងសាកល្បងលេងដែរ។

វិធីឈ្នះក្នុង MLBB ដោយលេងJoy

Joy-The Flash of Miracle

Joy Skills / Abilities

Humph, Joy's Angry!
© fandom.com


Joy ទទួលបានល្បឿនចលនាបន្ថែម 100% និងកាត់បន្ថយ Damage 16% រាល់ពេលដែល skills របស់នាងបានវាយដល់សត្រូវដែលមិនមែនជា minion ។ ឥទ្ធិពលនេះអាចត្រូវបានកើតឡើងរៀងរាល់ 4 វិនាទីម្តងលើសត្រូវតែម្នាក់។

Look, Leonin Crystal!
© fandom.com


Joy កោះហៅ Leonin Crystal ទៅកាន់ទីតាំងគោលដៅ ដោយវាយប្រហារ Damage ជាវេទមន្តដល់សត្រូវនៅក្បែរនោះ។ Leonin Crystal មានរយៈពេល 2.4 វិនាទី ហើយអាចក្លាយជាឈ្នាន់នៃជំនាញទីពីររបស់ Joy ។

Meow, Rhythm of Joy!
© fandom.com


Joy ស្ទុះទៅរកទិសគោលដៅ បង្កការខូចខាតជាវេទមន្តដល់សត្រូវនៅពាំងផ្លូវរបស់នាង។ ការវាយចំសត្រូវអនុញ្ញាតឱ្យ Joy ចូលទៅក្នុង Beat Time ក្នុងរយៈពេល 1 វិនាទី ដែលអំឡុងពេលនោះនាងមានភាពស៊ាំនឹងឥទ្ធិពលការគ្រប់គ្រងពីសត្រូវ ហើយអាចបញ្ចេញ
skill នេះម្តងហើយម្តងទៀតរហូតដល់ 5 ដង។

 

Ha, Electrifying Beats!
© fandom.com


Joy’s Ultimate នឹងចេញមកនៅពេលដាក់ skill ទីពីររបស់នាងជោគជ័យប្រាំដងជាប់ៗគ្នា។ Joy លុបឥទ្ធិពលគ្រប់គ្រងទាំងអស់លើខ្លួននាង ហើយទទួលបានល្បឿនចលនា និងអាចវាយសត្រូវនៅក្បែរនោះ 8 ដងក្នុងរយៈពេល 4 វិនាទី។ រាល់ពេល Skill 2 វាយត្រូវដំណាលនឹងចង្វាក់​ វាបង្កើន damage របស់ Ultimate ។

Joy's Skills

Joy Play Style

ROLE:
Assassin

SPECIALTY:
Chase | Damage

RECOMMENDED LANE:
Mid

Durability
Offense
Skill Effects
Difficulty

Lane ល្អបំផុតសំរាប់ Joy

ទៅកាន់ Jungle Lane ដើម្បីអនុញ្ញាតឱ្យ Joy ធ្វើការ farm បានយ៉ាងឆាប់រហ័ស និងទទួលបាន items លឿន។

Best Lane for Joy

Battle Spell ល្អបំផុតសំរាប់ Joy

ដើម្បីទាញយកអត្ថប្រយោជន៍ពីសមត្ថភាព Assassin របស់ Joy ការប្រើ Execute គឺជាវេទមន្តដ៏ល្អបំផុតក្នុងការបង្កើន burst damage របស់នាង និងអនុញ្ញាតឱ្យនាងសំលាប់គូប្រជែងកាន់តែងាយស្រួល។

ឈុត Emblem បំផុតសំរាប់ Joy

ប្រើ Mage Emblem ទៅលើ Joy ដើម្បីបង្កើនភាពចល័តរបស់នាង និងទិន្នផល damage។ ពិន្ទុទេពកោសល្យគឺសម្រាប់៖

  • ភាពរហ័សរហួន (Agility)
  • ការសង្កេត (Observation)
  • ការគោរពវេទមន្ត (Magic Worship)

Item Build ល្អបំផុតសំរាប់ Joy 2022

  • Genius Wand
  • Warrior Boots
  • Oracle
  • Concentrated Energy
  • Brute Force Breastplate
  • Divine Glaive

តើ​អ្នក​រំភើប​ចិត្ត​​ឬ​នៅ​ក្នុង​ការ​ទទួល​បាន Joy ជាតួអង្គ​សំខាន់​របស់​អ្នក? ទទួលយកអត្ថប្រយោជន៍ពីការបញ្ចុះតម្លៃ 30% ក្នុងសប្តាហ៍ដំបូងនៃការមកដល់របស់នាង ហើយពាក់skin Feline Ranger  របស់នាងតំលៃត្រឹមតែ 51 ពេជ្រក្នុងរយៈពេលពីរសប្តាហ៍ដំបូង!

កុំភ្លេចបញ្ជាទិញពេជ្រ Mobile Legends Diamonds របស់អ្នកនៅក្នុង Codashop។ យើងខ្ញុំសូមធានាថា ការបញ្ចូលទឹកប្រាក់មានល្បឿនលឿន និងងាយស្រួលជាងមុន ដូច្នេះអ្នកអាចរីករាយជាមួយបទពិសោធន៍លេងហ្គេមដោយគ្មានការរំខាន។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here