Wild Rift Patch 3.5 – Darkin to Dawn! Champions មកដល់ថ្មី, កំណែនៃការលេងហ្គេម និងចំនុចថ្មីៗច្រើនទៀត

0
600

League of Legends Wild Rift បានចេញផ្សាយជាផ្លូវការនូវកំណែអាប់ដេត Patch 3.5 ចុងក្រោយរបស់ខ្លួនដែលមានចំណងជើងថា Darkin to Dawn កាលពីខែថ្ងៃទី 17 ខែវិច្ឆិកា ឆ្នាំ2022។ Patch នេះភ្ជាប់មកជាមួយនូវកំណែ និងការរំលេចថ្មីៗជាច្រើន ដូច្នេះសូមក្រឡេកមកមើលអ្វីដែលមាននៅក្នុង store

ជាកិច្ចចាប់ផ្តើម យើងមាន champions ថ្មីបីគឺ Kayn, Aatrox និង Lillia ។ ពីរ​អ្នកដំបូង​គឺ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់ ហើយ​នឹង​អាច​ផ្លាស់​ប្តូរ​មេតា​ដោយ​ឥត​សង្ស័យ ខណៈពេលអ្នក​គាំទ្រ​ប្រាកដ​ជាពេញ​ចិត្តនឹង​ Lillia ដែលជាchampion​​ថ្មី​មាន​ជើងបួន​។ ទស្សនាការបង្ហាញ​ខ្លួន​ជា​លើក​ដំបូងរបស់ពួកគេ​ក្នុង​ patch ​នេះ។

ការអាប់ដេត Wild Rift Patch 3.5 នឹងធ្វើឱ្យប្រសើរឡើងនូវបទពិសោធន៍ការដើរព្រៃ, runes និងការផ្លាស់ប្តូរ item។ វាក៏មានរបៀបលេងហ្គេមថ្មី និងព្រឹត្តិការណ៍ដ៏សំខាន់មួយដែលមានឈ្មោះថា Spirit Blossom ដែលរាល់ការបំពេញបេសកកម្មនឹងអនុញ្ញាតឱ្យអ្នកអន្ទងហៅវិញ្ញាណចៃដន្យមួយ។ មុខងារពិសេសមួយដែលមានឈ្មោះថា Gallery Skin នឹងត្រូវបានណែនាំផងដែរ ដែលអ្នកអាចបង្ហាញ skin ដែលអ្នកចូលចិត្តនៅក្នុងប្រអប់បង្ហាញរបស់អ្នកនៅត្រង់ប្រវត្តិរូបរបស់អ្នក។

Champions ចេញថ្មី

Aatrox, Kayn និង Lillia មកដល់ក្នុង Rift សម្រាប់ការអាប់ដេតចុងក្រោយមួយនេះ។ តើអ្នកណាក្នុងចំណោមពួកគេដែលអ្នករំភើបបំផុតក្នុងការលេងជាតួអង្គចម្បង?

Aatrox, The Darkin Blade

Aatrox LOL Wild Rift

Aatrox. ប្រភពរូបភាព៖ Riot Games

Aatrox ធ្វើឱ្យគ្រប់គ្នានៅតាមដងផ្លូវ​ Baron ភ័យខ្លាចដល់ថ្នាក់បាត់បង់ស្មារតី។ កាលពីមុនគាត់ជាអ្នកគោរពដល់អ្នកការពារ Shurima ប្រឆាំងនឹង Void ហើយឥឡូវនេះគាត់ត្រូវបានចាប់ដាក់ឃុំនៅក្នុងដាវរបស់គាត់ Aatrox ខាបយកព្រលឹងនៃមនុស្សទាំងឡាយដើម្បីឱ្យមានថាមពលកាន់តែខ្លាំង។ Aatrox គឺជាប្រភពពិតនៃការបំផ្លិចបំផ្លាញ។

Kayn, the Shadow Reaper

Kayn LOL Wild Rift

Kayn. Image credit: Riot Games

Kayn កាន់អាវុធ Darkin បុរាណដែលមានឈ្មោះថា Rhaast ហើយតែងតែប្រើវាប្រយុទ្ធ។ Kayn អាចបំប្លែងទៅជាទម្រង់ Darkin ដែលនឹងព្យាបាលគាត់​ ពេលគាត់វាយចំសត្រូវជា champions ឬបំប្លែងទៅជាទម្រង់ Assasin ដែលអនុញ្ញាតឱ្យគាត់កម្ទេចសត្រូវមុនពេលពួកគេព្រិចភ្នែក។

Lillia, the Bashful Bloom

Lillia LOL Wild Rift

Lillia. ប្រភពរូបភាព៖ Riot Games

Lillia ផុសចេញពីព្រៃស្ងាត់ចូលទៅក្នុងព្រៃ Wild Rift ។ Lillia គឺជាវិញ្ញាណកូនឈ្លុសអៀនប្រៀនម្នាក់ដែលប្រមូល និងការពារសុបិនរបស់មនុស្ស។ នាងអាចបង្កការខូចខាត AoE ដ៏ធំ និងលឿនបំផុត។ សមត្ថភាពរបស់ Lillia អនុវត្តចំពោះ Dream Dust ដែលនឹងបំផ្លាញ health ជាអតិបរមាជារឿយៗ។

កំណែនៃការលេងហ្គេម

ការផ្លាស់ប្តូរនៅក្នុងព្រៃ

  • Buff Sharing Mechanic – ការប្រកែកគ្នាអំពីអ្នកដែលគួរតែទទួលបាន buffs ពណ៌ខៀវ និងពណ៌ក្រហមត្រូវបានដោះស្រាយរួចហើយនៅក្នុង Patch 3.5 នេះ។ បន្ទាប់ពីចូលហ្គេមបានពីរបីនាទី ការសម្លាប់ Brambleback ឬ Sentinel នឹងបញ្ចេញ buff ជាបណ្តោះអាសន្នដែលអ្នកលេងផ្សេងទៀតអាចរើសបានដោយដើរទៅរករង្វង់នៃ buff ។ ដោយសារ buffs ត្រូវបានកើនឡើងទ្វេដងនៅក្នុងក្រុមនីមួយៗ កំណែថ្មីនៃ buff ពណ៌ខៀវ និងក្រហមនឹងត្រូវបានដកចេញ។
  • Conservation – នៅពេលដែលអ្នកលេងចូលព្រៃ ពួកគេនឹងទទួលបាននូវ Conservation ជាបន្តបន្ទាប់ ហើយការសម្លាប់សត្វចម្លែកធំមួយនឹងចេញជាប្រាក់មាស។
  • Smite – Challenging Smite (ឬ Red Smite) ត្រូវបានដកចេញ។ មុខងារ Smite Upgrade ក៏ត្រូវបានផ្លាស់ប្តូរផងដែរ។ ចាប់ផ្តើមពី patch នេះ Smite នឹង upgrade ដោយផ្អែកលើពេលវេលាដែលវាត្រូវបានប្រើ។ លើសពីនេះ base Smite និង Smite ដែលបាន upgrade រួចនឹងបង្ក damage ជាចំនួនថេរទៅលើសត្វចម្លែកជំនួសឱ្យការតំលើងដោយផ្អែកលើកម្រិត champion របស់អ្នក។
  • Jungle Monsters – ស្ថិតិ និងអាកប្បកិរិយាទូទៅរបស់ Jungle Monsters នឹងត្រូវបានកែសម្រួលដោយធ្វើឱ្យពេលវេលាដើរព្រៃលឿនជាងមុន ដើម្បីអនុញ្ញាតឱ្យអ្នកលេងចូលព្រៃកាន់តែងាយស្រួលនៅដើមហ្គេម។
  • Rift Herald – សមត្ថភាពកោះហៅ និងល្បឿននៃសមត្ថភាពរបស់នាងនឹងត្រូវបានបង្កើន ដូច្នេះតម្លៃដែលទទួលបានពីការវាយឈ្នះនាងនឹងមានភាពស៊ីសង្វាក់គ្នាជាងមុន។

Items និង runes

  • Horizon Focus: Horizon Focus គឺជាជម្រើសដ៏ល្អមួយសម្រាប់តួអង្គ mages ដែលចង់លួចបាញ់គូប្រជែងដោយប្រើវេទមន្ត។ ការបាញ់ប្រហារដែលវា champion ណាម្នាក់ពីចម្ងាយនឹងបន្ថែម stacks ទៅសត្រូវរបស់អ្នក ហើយសមត្ថភាពគ្រប់គ្រងហ្វូងមនុស្សនឹងផ្តល់ stacks បន្ថែម។
  • Lord Dominik’s Regards:  Regards របស់ Lord Dominik គឺជា item វាយប្រហារថ្មីបំផុត។ នេះគឺជា item ដ៏ល្អបំផុតសម្រាប់ពួក mages និងឃាតករដែលចូលចិត្តការប្រយុទ្ធជាក្រុម។ បន្ទាប់ពីអ្នកចេញពីការប្រយុទ្ធជាមួយ champions ផ្សេងទៀតក្នុងរយៈពេលពីរបីវិនាទី ជាមួយនឹង passive adrenaline របស់វា ការវាយប្រហារលើកដំបូងរបស់អ្នកប្រឆាំងនឹង champion ម្នាក់នឹងបង្កើនល្បឿនវាយប្រហារ។
  • Phase Rush:  Phase Rush គឺជា rune ដ៏ល្អបំផុតសម្រាប់អ្នកដែលចង់រត់ និងដេញលឿន។ អ្នកលេងនឹងទទួលបាននូវល្បឿនចលនា និងភាពរហ័សរហួននៃសមត្ថភាព ប្រសិនបើពួកគេវាយត្រូវ champion តាមរយៈការវាយប្រហារ ឬសមត្ថភាពបីផ្សេងគ្នា។ Cooldowns បច្ចុប្បន្នរបស់ពួកគេក៏នឹងត្រូវបានកាត់បន្ថយផងដែរ។
  • Sudden Impact: Sudden impact គឺជាការជំនួស Champion Rune។ អ្នកលេងនឹងទទួលបាននូវការជ្រៀតចូលដែលអាចសម្របបាននៅពេលដែលពួកគេចាកចេញពីការបំបាំងកាយ ឬប្រើការហក់គេច, បំបាំងកាយរយៈពេលខ្លី ឬ teleport ដើម្បីបង្កការខូចខាតដល់ champion សត្រូវ។

ជ្រើសរើសតែមួយសំរាប់ Game Mode​ទាំងអស់

អ្នកលេងនឹងបោះឆ្នោតរើស champion ដើម្បីលេង ហើយពួកគេទាំងអស់គ្នានឹងលេង champion ដែលបានជ្រើសរើស។ ការជ្រើសរើសចៃដន្យគឺត្រូវបានដកចេញ។

គុណភាព​នៃ​ជីវិត

មុខងារថ្មីនេះនៅក្នុង Patch 3.5 នឹងដោះស្រាយចំពោះអាកប្បកិរិយារំខាននៅក្នុងហ្គេម។

  • ការពិន័យមួយផ្សេងទៀតនឹងត្រូវបានបន្ថែមសម្រាប់អ្នកលេងដែលចាកចេញពីការប្រកួត។
  • ផ្ទាំង remake នឹងចាប់ផ្តើមដោយស្វ័យប្រវត្តិ ដូច្នេះអ្នកលេងនឹងអាចបោះឆ្នោតបាន។
  • មុខងារបញ្ជី “Avoid list” ថ្មីក៏នឹងត្រូវបានបន្ថែមនៅក្នុង patch នេះផងដែរ។ អ្នកលេងអាចបន្ថែមនរណាម្នាក់ពីហ្គេមទៅក្នុងបញ្ជីរបស់ពួកគេក្រោយចប់ហ្គេម។ វា​នឹង​រារាំង​ពួកគេទាំង​ពីរ​មិនអោយនៅ​ក្រុម​ដដែល​ម្តងទៀត​រហូត​ដល់​មានការ​កំណត់​ឡើង​វិញ​នៅ​ដើម​សប្តាហ៍​នីមួយៗ។
  • មានវិធីថ្មីមួយដើម្បីមើល skins ផងដែរ។ អ្នកលេងអាចមើល skins ច្រើនក្នុងពេលដំណាលគ្នាសម្រាប់ champion និងឈុត skin ដូចគ្នា។
  • ប្រសិនបើអ្នកលេងទិញឬទទួលបានឈុត Skin ទាំងមូលគ្រប់អស់ ពួកគេនឹងទទួលបានចំណងជើងផ្តាច់មុខ និង special effect ក្នុងការជ្រើសរើស champion ដើម្បីទុកអួតគ្នាលេង។

Wild Pass

Super Villain Jhin: អ្នកលេងអាចមានឱកាសទទួលបាន Super Villain Jhin ascended skin នៅពេលឈានដល់កម្រិត 50 ហើយបន្ទាប់ពីបញ្ចប់បេសកកម្ម Wild Pass និងតំលើងវាទៅដល់ Wild Pass Emporium ។

ព្រឹត្តិការណ៍

Spirit Blossom: នៅក្នុងព្រឹត្តិការណ៍នេះ អ្នកលេងនឹងដើរទៅកាន់ទីក្រុងតូចមួយនៅក្នុងពិភពវិញ្ញាណ ដែលការបំពេញបេសកកម្មនឹងអនុញ្ញាតឱ្យពួកគេហៅវិញ្ញាណចៃដន្យមួយ។

អ្នកលេងនឹងសាកល្បងសមត្ថភាពតំរង់របស់ពួកគេ ហើយទទួលបានរង្វាន់ដែលសាកសមសម្រាប់ poro ។

Skins ថ្មី

Patch នេះនឹងនាំមកឈុត skin ថ្មីៗដ៏ឆើតឆាយបែបអេឡេហ្គេននិងរំលេចដោយពណ៌ជាច្រើន។

  • Soul Hunter Kayn
  • Frostblade Irelia
  • Bloodmoon Aatrox
  • Chromacrash Jinx
  • Chromacrash Ekko
  • Chromacrash Samira
  • Spirit Blossom Tresh
  • Spirit Blossom Lillia
  • Spirit Blossom Yone
  • Spirit Blossom Yasuo
  • Spirit Blossom Teemo
  • Crystal Rose Akali
  • Crystal Rose Vi
  • Crystal Rose Riven

សូមរង់ចាំមាតិកាដ៏អស្ចារ្យជាច្រើននៅក្នុងការអាប់ដេត Wild Rift Patch 3.5 ។ សូមពិនិត្យមើលព័ត៌មានលម្អិតទាំងស្រុងដោយចុចនៅទីនេះ.  ។

កុំភ្លេចបញ្ចូល Wild Cores នៅក្នុង Codashop។ យើងធានាថាការបញ្ចូលរបស់អ្នកកាន់តែរហ័ស និងមានភាពងាយស្រួលដើម្បីឲ្យបទពិសោធន៍លេងហ្គេមអ្នកកាន់តែប្រសើរ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here