គេហទំព័របើករង្វាន់ Free Fire៖ គ្រប់យ៉ាងដែលអ្នកត្រូវដឹង

0
719

Free Fire Redemption Site

គ្មានអ្វីធ្វើឱ្យអ្នកលេង Free Fire សប្បាយចិត្តជាងទទួលបានរង្វាន់ឥតគិតថ្លៃ និង items ផ្តាច់មុខដោយឥតគិតថ្លៃនោះទេ។ គេហទំព័របើករង្វាន់នៃ Free Fire អនុញ្ញាតឱ្យអ្នកលេងបំពេញលេខកូដដែលនឹងអនុញ្ញាតឱ្យពួកគេបើកបានរង្វាន់។ Items និង collectibles មួយចំនួនគឺអាចរកទិញបាននៅក្នុងហ្គេម។ ទោះយ៉ាងណាក៏ដោយ អ្នកលេងប្រហែលជាពិបាករកបានលេខកូដជាក់លាក់ដើម្បីទិញ។ អ្នកលេងមិនត្រឹមតែចង់ឈ្នះហ្គេមប៉ុណ្ណោះទេ គាត់ក៏ចង់ឱ្យតួអង្គដែលគាត់លេងឡូយ​​ និងមានគេសរសើរច្រើន។ លេខកូដបើករង្វាន់អាចឱ្យអ្នកប្រើប្រាស់ទទួលបានរង្វាន់ពិសេសៗជាច្រើនដោយមិនប្រើពេជ្រទិញ។

តើ​អ្វី​ទៅ​ជាគេហទំព័របើករង្វាន់ Free Fire?

គេហទំព័របើករង្វាន់ Free Fire គឺជាវេទិកាសម្រាប់អ្នកលេងដើម្បីសាកល្បងប្ដូរលេខកូដ និងឈ្នះ items ក្នុងហ្គេមដូចជា emotes ឈុតក្រៅ(skins) អាវុធ អាវក្រោះការពារ(armor) មួក ក្រេឌីតហ្គេម និងរង្វាន់ច្រើនទៀត។ អ្នកលេងអាចចូលប្រើគេហទំព័របើករង្វាន់នេះ ដោយចូលទៅកាន់ទំព័រដើមរបស់គេហទំព័រ។ ប្រសិនបើអ្នកមានលេខកូដត្រឹមត្រូវ អ្នកអាចបើកវានៅលើគេហទំព័រនេះ។ នៅក្នុងនោះអាចនឹងមាន items និងរង្វាន់ផ្សេងៗ ហើយក៏អាចមានច្រើនលើសលប់ ដូច្នេះសូមជ្រើសរើសអ្វីមួយដែលអ្នកចាប់អារម្មណ៍បំផុត។

របៀបប្តូរកូដយករង្វាន់ Free Fire 

នេះជារបៀបដែលអ្នកអាចប្តូរកូដក្នុង Free Fire ដើម្បីទទួលបានរង្វាន់ និង items ដ៏អស្ចារ្យ។

  • បង្កើតគណនី Garenaតាមរយៈ https://reward.ff.garena.com/
  • ចុចចូល(log in) ​ហើយ​ចូល​ទៅ​កាន់​កន្លែងប្តូរ​យករង្វាន់ Free Fire។
  • បញ្ចូលព័ត៌មានគណនី Garena របស់អ្នក។
  • នៅពេលរួចរាល់ សូមចុចលើប៊ូតុង “យករង្វាន់(Claim Rewards)” ហើយអ្នកនឹងត្រូវបាននាំទៅទំព័រមួយទៀតដែលបង្ហាញពីជម្រើសរង្វាន់។
  • នេះគឺជាវិធីបីយ៉ាងដើម្បីប្តូររង្វាន់របស់អ្នក។
    • អ្នកអាចប្តូរវាបានដោយស្វ័យប្រវត្តិ ដែលជាវិធីសាមញ្ញបំផុត។ រង្វាន់មានដូចជា ត្បូង ពិន្ទុកិត្តិយស(honor points) និង emotes ផ្តាច់មុខ។
    • ទីពីរ ជ្រើសរើសរង្វាន់ដែលអ្នកប្រហែលជាមិនទាន់បានទទួល។ នេះធានាថាអ្នកនឹងមិនរំលងរង្វាន់ណាមួយ ហើយប្រសិនបើអ្នកមានគណនីច្រើនគឺរឹតតែពិសេស។
    • ចុងក្រោយ អ្នកនៅតែអាចជ្រើសរើសរង្វាន់ដែលអ្នកបានប្តូររួចហើយ។ តាមវិធីនេះ អ្នកអាចប្តូររង្វាន់ដែលអ្នកបានបើករួច ឬពន្លឿនពេលរង់ចាំ។
  • ចុចប៊ូតុង “យករង្វាន់(Claim Rewards )” ហើយចុចចូលមើលរង្វាន់របស់អ្នក។ រីករាយជាមួយនឹងការប្តូររង្វាន់ទាំងនេះ!

គោលការណ៍ណែនាំសំខាន់ៗពី Garena

នេះគឺជាចំណុចមួយចំនួនដែលត្រូវចងចាំក្នុងការប្តូរលេខកូដ Free Fire របស់អ្នក។

  • លេខកូដ Free Fire មានតួអក្សរ 12/16 – ដែលមានអក្សរ និងលេខរួមគ្នា។
  • សូមកត់ត្រាឱ្យបានជាក់លាក់នូវកាលបរិច្ឆេទផុតកំណត់នៃរង្វាន់។
  • រង្វាន់ដូចជា គ្រាប់បែកដៃGloo Wall, ឈុតក្រៅ(skins), កញ្ចប់នានា(bundles), សត្វចិញ្ចឹម, ភ្នក់ភ្លើង, ប័ណ្ណvouchers, ខោអាវ  គឺអាចរកបាននៅក្នុងផ្ទាំង vault នៅពេលដែលការប្តូរលេខកូដជោគជ័យរួចរាល់។ រង្វាន់ទាំងនេះនឹងត្រូវបញ្ចូលទៅក្នុងគណនីរបស់អ្នកដោយស្វ័យប្រវត្តិ បន្ទាប់ពីប្តូរយកវាដោយជោគជ័យ មិនដូចមាសនិងពេជ្រទេ។
  • សេវាកម្មអតិថិជនគឺនៅចាំស្វាគមន៍ជានិច្ច​ ដូច្នេះសូមទាក់ទងទៅពួកគាត់ប្រសិនបើមានបញ្ហាណាមួយកើតឡើង។
  • ត្រូវប្រាកដថាអ្នកបានភ្ជាប់គណនីរបស់អ្នកជាមួយនឹង Google/VK/Facebook/Apple ID ព្រោះអ្នកមិនអាចប្តូររង្វាន់ដោយប្រើគណនីភ្ញៀវ(guest account)បានទេ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here