របៀបទាញយក VALORANT និងដំឡើងវានៅលើ PC?

0
804

VALORANT Download Guide

ជិតពីរឆ្នាំមកហើយតាំងពីការដាក់ឱ្យលេងកម្សាន្តផ្លូវការរបស់ខ្លួន ហ្គេមបាញ់ប្រហារហៀរ៉ូបុរសទីមួយលេងដោយសេរីរបស់ Riot Games ឈ្មោះ VALORANT បន្តរុញច្រានលើសពីដែនកំណត់របស់ខ្លួន។ បច្ចុប្បន្នវាគឺជាហ្គេមដែលមានប្រជាប្រិយភាពខ្លាំងបំផុតមួយនៅលើ PC, អរគុណដល់របៀបលេងដ៏ពិសេសរបស់វា ផែនទីគួរឱ្យចាប់អារម្មណ៍ និងបញ្ជីនៃ Agents និងសមត្ថភាពដ៏ពិសេសរបស់ពួកគេ (ជាមួយនឹងការដាក់បង្ហាញថ្មីៗរៀងរាល់ Act)។ 

VALORANT បានពង្រីកអ្នកគាំទ្ររបស់ខ្លួនយ៉ាងច្រើន ហើយចាប់ពីនោះមកបានឈរក្នុងតំណែងពាក់ព័ន្ធនៅក្នុងទស្សនីយភាពហ្គេមលេងជាច្រើន ថ្វីបើមានតែនៅលើ PC ក៏ដោយ។ អ្នកលេងពួកែៗដទៃទៀតក៏បានធ្វើការផ្លាស់ប្តូរយ៉ាងខ្លាំងផងដែរ! យើងបានរៀបចំវិធីទាញយក VALORANT នេះដើម្បីជួយអ្នកដំឡើងហ្គេមនៅលើ PC របស់អ្នកសម្រាប់អ្នកដែលមិនធ្លាប់លេងហ្គេមនេះពីមុនមក។

អ្វីដែលអ្នកចាំបាច់ត្រូវដឹងមុននឹងទាញយក VALORANT

VALORANT គឺជាហ្គេមលេងដោយសេរីសម្រាប់ PC ដែលមានន័យថាអ្នកអាចទាញយក និងលេងដោយសេរីដោយឥតគិតថ្លៃ។ យ៉ាងណាមិញ ចូរកត់ចំណាំថា ក៏មានការជាវផ្សេងៗនៅក្នុងហ្គេមដែរ ដែលអ្នកនឹងចាំបាច់ត្រូវការទិញ skins, agents, ុupgrade និងរបស់ពិសេសផ្សេងៗទៀតដោយប្រើលុយក្នុងហ្គេម។

អ្នកអាចពិនិត្យមើលលក្ខខណ្ឌទាមទារនៃប្រព័ន្ធខាងក្រោម៖

លក្ខខណ្ឌទាមទារប្រព័ន្ធ PC អប្បបរមា (30 FPS)

  • អង្គដំណើរការ៖ Intel Core 2 Duo E8400 (Intel), Athlon 200GE (AMD)
  • កាតក្រាហ្វិក៖ Intel HD 4000, Radeon R5 200
  • RAM: 4 GB
  • VRAM: 1GB
  • ទំហំផ្ទុក៖ យ៉ាងហោចណាស់ 10GB
  • ប្រព័ន្ធប្រតិបត្តិការ៖ Windows 7/8/10 64-Bit

លក្ខខណ្ឌទាមទារប្រព័ន្ធ PC ដែលត្រូវបានណែនាំ (60 FPS)

  • អង្គដំណើរការ៖ Intel Core i3-4150 (Intel), Ryzen 3 1200 (AMD)
  • កាតក្រាហ្វិក៖ Nvidia GT 730, AMD R7 240
  • RAM: 4 GB
  • VRAM: 1GB
  • ទំហំផ្ទុក៖ 20GB
  • ប្រព័ន្ធប្រតិបត្តិការ៖ Windows 10 64-Bit

លក្ខខណ្ឌទាមទារប្រព័ន្ធ PC កម្រិតខ្ពស់ (144+ FPS)

  • អង្គដំណើរការ៖ Intel Core i3-4150 (Intel), Ryzen 3 1200 (AMD)
  • កាតក្រាហ្វិក៖ Nvidia GT 730, AMD R7 240
  • RAM: 4 GB
  • VRAM: 1GB
  • ទំហំផ្ទុក៖ 20GB
  • ប្រព័ន្ធប្រតិបត្តិការ៖ Windows 10 64-Bit

របៀបទាញយក VALORANT លើ PC

ដើម្បីបន្តការទាញយកហ្គេម អ្នកចាំបាច់ត្រូវមានគណនី Riot Games ជាមុនសិន។ អ្នកដែលមិនទាន់មានគណនីនៅឡើយ អាចបង្កើតគណនីថ្មីដោយចូលទៅកាន់គេហទំព័រ VALORANT ផ្លូវការ ហើយចុចលើប៊ូតុង “Play Now” នៅជ្រុងខាងលើខាងស្តាំនៃអេក្រង់។ 

VALORANT Set Up To Play

ដោយគ្រាន់តេអនុវត្តតាមការណែនាំ នោះអ្នកនឹងអាចបង្កើតគណនីមួយបានជាក់ជាមិនខាន។ នៅពេលអ្នកបង្កើតគណនី Riot របស់អ្នករួច សូមអនុវត្តតាមជំហានទាំងនេះដើម្បីទាញយកហ្គេមដាក់ក្នុង PC របស់អ្នក៖

  • ចូលទៅកាន់ គេហទំព័រ VALORANT
  • អូសចុះទៅចុងទំព័រ ហើយចុចលើ “Download Game Client”
  • ផ្ទាំងថ្មីមួយនឹងបង្ហាញឡើង បន្ទាប់មកអ្នកអាចចុចលើប៊ូតុង “Download” ពណ៌ក្រហម។
  • គ្រាន់តែអនុវត្តតាមផ្ទាំងណែនាំក្នុងការដំឡើងហ្គេមនៅលើ PC របស់អ្នក
  • ចុះឈ្មោះចូលគណនីដោយប្រើគណនី Riot របស់អ្នក បន្ទាប់មកអ្នកនឹងអាចចាប់ផ្តើមលេងបាន!

សម្រាប់អ្នកលេង VALORANT ថ្មីថ្មោង អ្នកត្រូវតែបំពេញវគ្គបង្ហាត់បង្រៀនខ្លីមួយសិនបន្ទាប់ពីអ្នកចុះឈ្មោះចូលក្នុងហ្គេមជាលើកដំបូង។ ការបង្ហាត់បង្រៀននឹងជួយអ្នកស្វែងយល់អំពីមេកានិកទូទៅរបស់ហ្គេមរួមមានការបញ្ជា និងសកម្មភាពមូលដ្ឋានផ្សេងៗ។ អ្នកក៏នឹងបានដឹងអំពីគោលដៅនានាដូចជា ការដាក់ និងការបំផ្ទុះគ្រាប់បែក ឬដែលស្គាល់ជាទូទៅថាជា ‘spike’, របៀបផ្លាស់ប្តូរការកំណត់ និងជាច្រើនទៀត។ នៅពេលអ្នកបញ្ចប់វគ្គបង្ហាត់បង្រៀន ដល់ពេលដែលអ្នកអាចបញ្ចេញថ្វីដៃបានហើយ។

កុំភ្លេចបញ្ចូលពិន្ទុ VALORANT របស់អ្នកនៅ Codashop ប៉ុណ្ណោះ។ វាកាន់តែរហ័ស កាន់តែមានសុវត្ថិភាព និងកាន់តែងាយស្រួល ជាមួយជម្រើសទូទាត់ប្រាក់ជាច្រើន។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here