ហៀរ៉ូ Mobile Legends ទាំង​ប្រាំរូបដែលមើលទៅសាហាវផង​និងស្រស់ស្អាតផង!

0
967

Five Mobile Legends Heroes who look scarily gorgeous!

ខណៈដែលបុណ្យ Halloween កំពុង​ជិតចូលមកដល់ ហៀរ៉ូ Mobile Legends ទាំងនេះមានរូបរាងគួរឱ្យខ្លាច តែពោរពេញដោយភាពស្រស់ស្អាត។

បុណ្យ Halloween គឺជាពេលដែលយើងប្រារព្ធចំពោះវិញ្ញាណផ្សេងៗ។ នៅឆ្នាំនេះ យើងគួរ​បោះបង់ពីអ្វីៗដែលបង្កភាពភ័យខ្លាចដូចសព្វដងទៅ ហើយបែរមកសាកល្បងភាពបន្លាចជាមួយភាពស្រស់ស្អាតវិញម្តង។ ដើម្បីយល់កាន់តែច្បាស់ពីអ្វីដែលយើងកំពុងនិយាយនេះ យើងនឹងបង្ហាញនូវហៀរ៉ូ Mobile Legends មួយចំនួនដែលមើលទៅគួរឱ្យខ្លាច ព្រមទាំងស្រស់ស្អាតទៀតផង។ រាប់ចាប់ពី Fighters ដ៏គួរឱ្យខ្លាចបំផុតដល់ mages គ្មានមេត្តា។ ខាងក្រោមនេះជាហៀរ៉ូ MLBB ប្រាំរូបដែលមើលទៅទាំងសាហាវផង និងស្រស់ស្អាតផង។

Cecilion

Cecilion

ចាប់ផ្តើមដំបូងគេនេះគឺ mage ដែលមានឈ្មោះពិរោះមួយទៀតហៅថា៖ Embrace of Night – Cecilion ។ កុំទាន់វាយតម្លៃដោយគ្រាន់តែឮឈ្មោះពិរោះ និងរូបរាងរបស់គាត់ឱ្យសោះ។ គាត់អាចជប់ហ្វូងប្រចៀវ និង Sanguine Claws ដើម្បីបឺតឈាមអ្នកដល់ស្លាប់បាន។ បើទោះជាមាន skills ដ៏គួរឱ្យខ្លាចបែបនេះក្តី, Cecilion នៅតែជាមនុស្សសង្ហារជាមួយនឹងជំហរដ៏មានអំណាចរបស់គាត់។ ភ្នែកពណ៌ឈាម និងមុខដ៏ស្រស់របស់គាត់គឺជាភាពទាក់ទាញរបស់គាត់។ តើអ្នកសុខចិត្តទទួលការសម្ភាសន៍ដោយបិសាចជញ្ជក់ឈាមម្នាក់នេះទេ (mage)?

Carmilla

Carmilla

ការរាប់បញ្ចូល Cecilion ក្នុងមនុស្សកំពូលទាំង 5 នឹងមិនគ្រប់គ្រាន់ទេបើគ្មានស្រ្តីដែលជាគូស្នេហ៍របស់គាត់។ Carmilla គឺជាតួអង្គរង់ចាំជួយដ៏សាហាវម្នាក់ដែលលាក់ខ្លួនក្នុងគុម្ពោតព្រៃរង់ចាំ stun លើសត្រូវជាមួយនឹងក្រុមបិសាច់ជញ្ជក់ឈាមដើម្បីលួច bearings របស់ពួកគេ។ កាន់តែគួរឱ្យខ្លាចជាងនេះទៀតនោះ, Cecilion ប្រែកាយទៅជា Vermil Shadow ។ ដោយធ្លាប់ជាមនុស្ស, Carmilla ពោរពេញដោយសម្រស់យ៉ាងស្រស់ស្អាតជាមួយនិងផ្ទៃមុខ និងពណ៌កែវភ្នែកក្រហមថ្លារបស់នាង។ 

Faramis

Faramis

បើគ្រាន់តែហៅ unheralded alchemist Faramis ម្នាក់នេះ ថាគួរឱ្យខ្លាចគឺនៅមិនគ្រប់គ្រាន់ទេ។ រង់ចាំពេលដែលគាត់ស្លាប់, ហើយដាស់វិញ្ញាណគាត់ជាថ្មី (ព្រមទាំងសម្ព័ន្ធមិត្តរបស់ខ្លួន) មកជាស្រមោលខ្មោច ហើយចាប់ផ្តើមវាយប្រហារទៅលើសត្រូវដែលនៅមានជីវិតរហូតដល់ស្លាប់។ ពិតជាព្រឺឆ្អឹងខ្នងណាស់! ក្នុងភាពជាស្រមោលនេះ គាត់ផ្លាស់ទីគួរឱ្យខ្លាចដែលពិបាកនឹងគេចចេញពីគាត់ណាស់។ ប៉ុន្តែក្រៅពីភាពសាហាវៗទាំងនេះ (ព្រមទាំងសំឡេងដ៏ព្រឺព្រួចរបស់គាត់), Faramis គឺជាក្មេងប្រុសស្រស់ស្អាត ប្រកបដោយអំណាច និងកម្លាំងមាំមួនផងដែរ។ ភ្នែកពណ៌បៃតងរបស់គាត់ក៏អស្ចារ្យដែរ!

Alice

Alice

គ្រាន់តែមានឈ្មោះជា ‘Queen of Apocalypse,’ ក៏ធ្វើឱ្យយើងញាក់សាច់ដែរ! មិនខុសពីឃ្លាដែលនាងនិយាយនោះទេ អ្នកត្រូវតែប្រុងប្រយ័ត្នពីក្រោយខ្នងអ្នកជានិច្ចនៅពេលនៅក្បែរនាង។ អ្នកមិនចង់ឱ្យនាងស្រូបចូលទៅក្នុង Blood Awe របស់នាង ហើយស្លាប់ទទេៗនោះទេ។ Alice ក៏មានស្នែង ព្រមទាំងស្លាបដ៏គួរឱ្យខ្លាចផងដែរ ប៉ុន្តែមុខរបស់នាងវិញនៅតែស្អាត។  Locks របស់នាងបានបន្ថែមភាពស្រស់ស្អាតដល់រូបរាងដូចតារាម៉ូឌែលរបស់នាង។ ជាមិត្ត ឬជាសត្រូវ អ្នកសម្រេចទៅចុះ។

Yu Zhong

Yu Zhong

ចុងក្រោយនេះ យើងសូមដាក់ Black Fierce DragonYu Zhong ។ យើងនិយាយតែពីចចកប្រែកាយច្រើនហើយ ឥឡូវនិយាយពីនាគរូបរាងមនុស្សវិញម្តង! គ្រាន់តែមើលមួយភ្លែតក៏អាចបន្លាចយើងបានដែរ ចុះទម្រាំដល់ពេលគាត់ប្រែកាយវិញនោះ។ ដូចនេះកុំធ្វើឱ្យគាត់ខឹងឱ្យសោះ (គាត់មិនប្រែជាបៃតង រីកមាឌ ក្លាយជា Hulk-Smash វាយអ្នកឱ្យស្លាប់នោះទេ)។ គាត់ប្រែកាយទៅជាសត្វនាគដ៏ធំ ហើយរុញច្រានអ្នកឱ្យដល់ផ្លូវស្លាប់។ ឥឡូវយើងទុកការនិយាយពីរូបរាង ‘សាមញ្ញ’ របស់គាត់មួយឡែក, អាកប្បកិរិយាដ៏កាចសាហាវរបស់ Yu Zhong វិញក៏ប្រកបដោយភាពទាក់ទាញដែរ។ ចិញ្ចើមរបស់គាត់ (ឬស្រកានាគរបស់គាត់ អាចទេ?) គ្រាន់តែឃើញក៏ខ្លាចដែរ។ សួរគាត់អំពីរបៀបដែលគាត់បង្វឹកនាគរបស់គាត់ទៅ ហើយអ្នកអាចនឹងរកបានមិត្តសង្ហារថ្មីម្នាក់នេះ។ 

កុំភ្លេចទិញ Mobile Legends Diamonds របស់អ្នក នៅ Codashop ប៉ុណ្ណោះ។ យើងធានានូវការជាវកាន់តែរហ័ស កាន់តែងាយស្រួល ដូចនេះអ្នកអាចរីករាយបទពិសោធន៍លេងហ្គេមដោយរលូនបាន។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here