ស្វាគមន៍មកកាន់ Karakin! គ្រប់យ៉ាងដែលអ្នកត្រូវដឹងអំពីផែនទីថ្មីក្នុង PUBG Mobile

0
725

តើអ្នកត្រៀមខ្លួនហើយឬនៅក្នុងការចូលរួមក្នុងការប្រយុទ្ធដែលលឿន និងសស្រាក់សស្រាំជាមួយនឹងការបន្ថែមសម្ភារៈជាច្រើន តែមិនមានការប្រើប្រាស់យាន្តជំនិះនោះទេ? សូមស្វាគមន៍ទាំងអស់គ្នាមកកាន់ផែនទីថ្មីបំផុតរបស់ PUBG Mobile គឺ Karakin។ ដល់ពេលហើយដែលអ្នកនឹងមកកាន់កាប់ដែនដីស្ងួតនេះ ហើយដណ្តើមយក Chicken Dinner មកទទួលទាននៅលើវាលខ្សាច់។ 

New Map Karakin
Image credit: Tencent Games / PUBG Mobile

អ្វីទៅជា Karakin?

Karakin PUBG Mobile

Karakin ជាផែនទីថ្មីដែលតូចជាងផែនទីផ្សេងទៀតក្នុង PUBG ដែលមានទំហំ 2km x 2km។ បើធៀបទៅនឹងផែនទី Miramar វាធំជាង Karakin រហូតទៅដល់ 16 ដងឯណោះ។ វាជាវាលធំដែលមានថ្មធំៗនៅកណ្តាលវាល ជាភូមិសាស្ត្រថ្មីដែលមិនសូវមានវាលខៀវ និងផ្ទះទាបៗដែលនៅពាសវាលក្នុងអាកាសធាតុក្តៅស្ងួត។ 

នៅក្នុង Karakin អ្នកលេងអាចជ្រើសរើសទីតាំងណាដែលគេចង់ចុះពេលលោតចេញពីយន្តហោះ។ តំបន់ទីប្រជុំជនរបស់វាស្ថិតនៅចុងៗកោះ ហើយដោយសារតែការដាក់ឲ្យមានសម្ភារៈដ៏ច្រើន អ្នកលេងអាចរើសយកសម្ភារៈប្រើប្រាស់ដ៏ច្រើនសន្ធឹកសន្ធាប់នេះហើយ​ចូលទៅប្រយុទ្ធបានភ្លាមៗ។ ទំហំតូចនៃផែនទីអាចឲ្យអ្នកលេងចំណាយពេលវេលាចើនក្នុងការប្រយុទ្ធព្រោះពួកគេចំណាយពេលតិចក្នុងការផ្លាស់ទី។ សម្រាប់អ្នកលេងហ្គេមដែលផ្លាស់ទីលឿន និងចូលចិត្តធ្វើការប្រយុទ្ធ វាជាសមរភូមិល្អឥតខ្ចោះ។ 

អ្នកត្រូវតៀមខ្លួនក្នុងការប្រយុទ្ធឥតឈប់ឈរក្នុងចម្ងាយក្បែរៗគ្នា។ ដោយសារតែរយះពេលក្នុងការត្រៀមខ្លួនគឺខ្លី ពេលវេលាត្រូវបានបន្ថែមទៅលើការប្រយុទ្ធ ហើយវាកាន់តែវឹកវរជាងមុន។ អ្នកត្រូវប្រយុទ្ធប្រជែងដើម្បីក្លាយជាមនុស្សចុងក្រោយក្នុងចំណោមអ្នកលេងសរុប 64 នាក់។

មុខងារ និង Items ថ្មីៗ

Demolition Zone៖ Demolition Zone ជាមុខងារមួយដែលមានគេស្គាល់ច្រើនក្នុង Karakin។ វាត្រូវបានគូរបង្ហាញជារង្វង់ខ្មៅ ហើយអ្នកលេងនឹងលឺសំឡេងសារ៉ែននៅពេលដែលការទម្លាក់គ្រាប់បែកទៅលើអគារនៅក្នុងតំបន់នោះចាប់ផ្តើមដោយប្រើ Red Zone។ ការធ្វើបែបនេះនឹងបង្ខំឲ្យអ្នកលេងចេញពីកន្លែងដែលគេពួន។ បើសិនជាអ្នកស្ថិតក្នុង ​Demolition Zone អ្នកត្រូវប្រញាប់ចេញពីតំបន់នោះជាបន្ទាន់។

Demolition Zone

ជញ្ជាំងស្តើង៖ នៅក្នុង Karakin មានជញ្ជាំងដែលអាចបំបែកបានពាសពេញផែនទី។ អ្នកនឹងជួបប្រទះជញ្ជាំងដែលមិនរឹងមាំដូចជាអ្នកគិតនោះទេ។ អ្នកអាចប្រើ Panzerfaust ឬ Sticky Bomb ដើម្បីបំបែកជញ្ជាំងទាំងនេះហើយវាយឆ្មក់ពួកបោះតង់ ឬក៏ចូលទៅកន្លែងថ្មីៗដែលមានសម្ភារៈច្រើនសម្រាប់រើស។ ក្នុង Karakin ក៏មានមុខងារ Thin Wall Bullet Penetration ដែលអនុញ្ញាតឲ្យអ្នកបាញ់ទម្លុះជញ្ជាំងដើម្បីកម្ទេចសំបុកសត្រូវដែលធ្វើឲ្យការបាញ់គ្នាកាន់តែគួរឲ្យសប្បាយ។ 

អាវុធថ្មី៖ Panzerfaust៖ វាជាអាវុធដែលបាញ់គ្រាប់ផ្លោងបានមួយដងប៉ុណ្ណោះ។ វាមានគ្រាប់ផ្ទុះដែលនឹងផ្ទុះនៅពេលធ្លាក់ដល់ដី តែវាក៏អាចផ្ទុះនៅលើអាកាសផងដែរ។ អ្នកអាចប្រើវាដើម្បីទម្លុះជញ្ជាំងស្តើង។ Panzerfaust ក៏ជាកាំភ្លើងប្រភេទ RPG នៅក្នុង Payload និង Classic Mode ផងដែរ។

Sticky Bomb ដែលអាចគប់បាន៖ បើសិនជាអ្នកគិតថាការពួននៅក្រោយជញ្ជាំងគឺមានសុវត្ថិភាព អ្នកគួរតែគិតឡើងវិញ។ គ្រាប់បែកគប់នេះនឹងភ្ជាប់ខ្លួនទៅនឹងជញ្ជាំង ហើយបំបែកប្រហោងមួយសម្រាប់ឲ្យអ្នកចូលទៅក្នុងអគារ។ ឥទ្ធិពលនៃការបំផ្ទុះនឹងធ្វើឲ្យពួកអ្នកបោះតង់ភ្ញាក់ផ្អើលមួយរំពេច។ Sticky Bomb បានធ្វើឲ្យឃ្លា ‘បែរខ្លួនទៅរកជញ្ជាំង’ កាន់តែមានផលពិបាក។

កុំភ្លេចបញ្ចូល UC របស់អ្នកសម្រាប់ PUBG Mobile ដែលមានតែនៅលើ Codashop។ យើងផ្តល់ជូនការបញ្ចូលទឹកប្រាក់កាន់តែងាយស្រួលនិងលឿនជាងមុនដោយមិនចាំបាច់ចុះឈ្មោះ ឬពាក្យសម្ងាត់ទេ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here