ចុងរដូវកាលទី១៩ Season ក្នុង Mobile Legends៖ តើអ្នកឈានទៅដល់ Rank មួយណាក្នុង Season 19?

2
2127

Mobile Legends End Season

Fans Mobile Legends ទាំងអស់គ្នា យើងបានឈានមកដល់ពេលវេលាដដែលជារៀងរាល់ឆ្នាំដែលយើងនឹងបិទទំព័រចាស់បញ្ចប់ Season ដែលពេរពេញទៅដោយសកម្មភាពប្រយុទ្ធដ៏អស្ចារ្យ។ Season 19 នឹងបញ្ចប់នៅថ្ងៃទី ២០ មិនា ហើយ Season 20 ថ្មីនឹងចេញក្នុងថ្ងៃតែមួយជាមួយនឹងមុខងារថ្មីៗដើម្បីធ្វើឲ្យយើងកាន់តែរំភើបសប្បាយរីករាយ។ 

ជាការរំលឹកជាថ្មីម្តងទៀត ការប្រកួតប្រជែងរៀងរាល់ Season នៅក្នុង Mobile Legends មានរយះពេលបីខែ។ រៀងរាល់ដើម Season ថ្មី រង្វាន់ជាច្រើនត្រូវបានផ្តល់ឲ្យអ្នកលេងនៅក្នុង Rank កំពូលតាមរយះប្រអប់សារក្នុងហ្គេមរបស់ពួកគេ។ បន្ថែមពីនេះ Rank ដំបូងក្នុង Season ថ្មីរបស់អ្នកលេងនឹងត្រូវបានកំណត់ដោយ Rank ខ្ពស់បំផុតរបស់គេកាលពី Season មុន។

តោះយើងនឹងក្រឡេកមកមើលរឿងដែលគួរឲ្យកត់សម្គាល់មួយចំនួននៅកាលពី Season 19។ យើងនឹងបង្ហាញពីតារាងនៃការទម្លាក់ Rank ក្នុង Season ថ្មីដើម្បីឲ្យអ្នកដឹងថាអ្នកស្ថិតក្នុង Rank ណាពេលអ្នកចាប់ផ្តើម Season 20។

ការសង្ខេបពី Season 19

Hero ថ្មី៖ ភាពទាក់ទាញធំបំផុតរៀងរាល់ season ក្នុង Mobile Legends គឺការនាំយកមកនូវ Heroes ថ្មីៗ។ ពួកគេបង្កើនភាពចាប់អារម្មណ៍ជាមួយនឹង Skills ថ្មីៗរបស់ពួកគេក្នុងសមរភូមិ។

Paquito - The Heavenly Fist
Paquito – The Heavenly Fist

ក្នុង Season 19 យើងឃើញមានវត្តមាន Paquito ដែលជាអ្នកប្រដាល់សេរី/ អ្នកប្រយុទ្ធដែលត្រូវបានគំនិតពីអ្នកប្រដាល់សេរីដ៏អស្ចារ្យលោក Manny Pacquiao។ Hero Paquito ត្រូវបានចាត់ទុកជា Hero នាំមុខបំផុតនៅដើមហ្គេម។

Yve - The Astrowarden

យើងក៏មាន Hero Alien Mage គឺ Yve ដែលជាសត្រូវសួរពូជរបស់ Zhask។ Skill ពិសេសរបស់នាងគឺការបង្ក Damage ដោយបង្កើតឧបាយកលបង្កភាពចលាចលក្នុងពិភពពិតដែលយើងមិនធ្លាប់បានឃើញពីមុននៅក្នុង Land of Dawn។ 

អ្វីផ្សេងទៀតដែលគួរឲ្យកត់សម្គាល់៖ ក​ម្មវិធី Grand Mayhem Event បានកើតឡើងដែលផ្តល់ឲ្យអ្នកលេងនូវភាពសប្បាយដែលគ្មានអ្វីប្រៀបបានជាមួយការប្រើប្រាស់កម្លាំងថាមពលលើសលប់នៃ skill របស់ heroes ដែលគេពេញចិត្ត។ ការប្រកួត M2 World Championship ក៏បានកើតឡើងផងដែលដែលមានការប្រកួតរវាង Philippines’ Bren Esports នឹង Myanmar’s Burmese Ghouls ក្នុងការប្រកួតស៊ីសាច់ហុតឈាមចំនួន 7 ហ្គេម ហើយខាងហ្វីលីពីនជាអ្នកលើកពាន។

M2 World Championship

ការទម្លាក់ Rank ក្នុង Season ថ្មី + រង្វាន់

ក្នុងពេលដែល Season 19 បានឈានមកដល់ទីបញ្ចប់ Rank ថ្មីនឹងត្រូវបានកំណត់នៅដើម Season 20។ សំណួរធំដែលអ្នកត្រូវសួរនោះគឺ៖ តើអ្នកបានឡើងដល់ Rank ណា? នេះក៏ដោយសារតែវានឹងប៉ះពាល់ទៅដល់ Rank ថ្មីរបស់អ្នកក្នុង Season ថ្មី។

ការបែកចែក ចាប់ពី ទៅ
Mythical Glory 5100+ Points Legend V
3100 – 5090 Epic I
2100 – 3090 Epic I
1100 – 2090 Epic I
600 – 1090 Epic II
500 – 590 Epic II
400 – 490 Epic II
300 – 390 Epic II
200 – 290 Epic II
10 – 190 Epic II
Legend Legend I Epic III
Legend II Epic III
Legend III Epic III
Legend IV Epic III
Legend V Epic IV
Epic Epic I Epic IV
Epic II Epic V
Epic III Epic V
Epic IV Grandmaster I
Epic V Grandmaster II
Grandmaster Grandmaster I Grandmaster III
Grandmaster II Grandmaster IV
Grandmaster III Grandmaster V
Grandmaster IV Master I
Grandmaster V Master II
Master Master I Master III
Master II Master IV
Master III Elite I
Master IV Elite I
Elite Elite I Elite I
Elite II Elite II
Elite III Elite III
Warrior Warrior I Warrior I
Warrior II Warrior II
Warrior III Warrior III

 

រង្វាន់ប្រចាំ Season

រឿងពិសេសដែលធ្វើឲ្យអ្នកលេង MLBB ត្រេកអរបំផុតរាល់ការចប់ Season ម្តងៗគឺរង្វាន់ចុង Season។ អ្នកលេងដែលឈានទៅដល់ Rank កំពូលនឹងទទួលបានរង្វាន់ល្អជាជាក់ជាមិនខាន។ ចូលទៅក្នុង MLBB នៅថ្ងៃទី 20 មិនាដើម្បីទទួលបានរង្វាន់របស់អ្នកតាមរយះប្រអប់សារក្នុងហ្គេម។

Season Rewards 1

Season Rewards 2

Skin ពិសេសក្នុង Season 19

អ្នកប្រើប្រាស់ Akai ត្រេកអរចុះ! អ្នកលេងដែលឡើងដល់ rank ចាប់ពី Master ដល់ Mythic អាចទទួលបាន Skin ពិសេសរបស់ S19 នោះគឺ Akai’s Street Enforcer។ ទស្សនា Panda សំណព្វចិត្តរបស់អ្នកស្លៀកពាក់ក្នុងឆុតពិសេសរបស់ខ្លួនរួមបញ្ចូលជាមួយ Skill effects ដ៏ចម្លែករបស់ខ្លួន។

Season 19 Exclusive Skin

តើមានអ្វីខ្លះដែលអ្នកគួរតែទន្ទឹមរង់ចាំក្នុង Season 20?

សម្រាប់ Season 20 អ្នកគួរតែត្រៀមខ្លួនសម្រាប់ដំណើរផ្សងព្រេងថ្មីពោរពេញ​ Heroes និងកម្មវិធីថ្មីៗដែលនឹងចូលមកក្នុង Land of Dawn ។

Heroes ថ្មី – Beatrix៖ ការមកដល់នូវ hero Beatrix ដែលជា hero marksman ដែលអាចប្តូរអាវុធប្រើប្រាស់បានបួនកំពុងធ្វើឲ្យហ្វេនហ្វេន  រំភើបរងចាំស្វាគមន៍។ តើ Beatrix នឹងក្លាយជា Meta ថ្មី ឬក៏នាងនឹងធ្លាក់ទៅកាន់តំបន់ហាមឃាត់ជាមួយនឹង skill ពិសេសរបស់នាង? យើងនឹងរងចាំមើលពីរបៀបដែលនាងផ្លាស់ប្តូរតំបន់នៃការប្រយុទ្ធ។ Beatrix នឹងត្រូវដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី ១៩ មិនា។

New Hero - Beatrix

ការទិញជាលើកដំបូងក្នុង Season 20៖ Hero Saber ដែលជា assassin សំណព្វចិត្តរបស់អ្នកបានទទួលបាន skin ថ្មី។ Saber’s Silver Edge នឹងក្លាយជា skin សម្រាប់ទិញដំបូង (First Purchase Skin )សម្រាប់ Season 20។ តើអ្នកត្រេកអរដែលទេសម្រាប់រឿងនេះ?

Saber Silver Edge

កុំភ្លេចបញ្ចូលពេជ្រក្នុង Mobile Legends របស់អ្នកដែលមានតែមួយគត់ក្នុង Codashop។ យើងធានាថាការបញ្ចូល ពេជ្រ ក្នុង Mobile Legends ពិតជាមានសុវត្តិភាព លឿនឆាប់រហ័សនិងមានភាពងាយស្រួល ដើម្បី ឲ្យបទពិសោធន៍លេងហ្គេមរបស់អ្នកកាន់តែប្រសើរ។

BUY APP & GAME CREDITS ONLINE

2 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here