នេះគឺពិតជាគួឲ្យភ្ញាក់ផ្អើលសម្រាប់ Battle Royale ជាពិសេស PUBG Mobile ។ ដែលជាសញ្ញាចាប់ផ្ដើម ដ៍ល្អមួយសម្រាប់អ្នកប្រើប្រាស់ ការបញ្ចេញគ្រាប់កាំភ្លើង, រត់គេច, ប្រមូលក្រុមជុំគ្នា, ត្រៀមយុទ្ធសាស្រ្ត ទប់ទល់នឹងសត្រូវ ។ យ៉ាងណាមិញ អ្នកក៍នៅតែមានការព្រួយបារម្មណ៍ជានិច្ច ។ ឥឡូវនេះអ្នកអស់ក្ដីបារម្មណ៍ហើយ ពេលនេះយើងមាន Tier Protection ដោយអ្នកអាចប្រើវាដើម្បី ជួយស្រោចស្រង់ពីស្ថានភាពនេះ ។
តើអ្វីទៅជាកាត Tier Protection ?
កាត Tier Protection ក្នុង PUBG Mobile ជួយការពារអ្នកលេង ឡើងពិន្ទុពេលលេងក្នុងវគ្គ Rank ។ ប៉ុន្តែសូមចាំថា ការជួយ ឬការពារមិនឲ្យបាត់បង់ពិន្ទុនេះ គឺអាចជួយបានតេការលេងជាមួយនឹងក្រុម ឬ មិត្តភក្តិ តែប៉ុណ្ណោះ ។ ផ្ទុយទៅវិញបើអ្នកលេងតែម្នាក់ឯង វានឹងមិនមានប្រសិទ្ធភាពឡើយ (Play with your friends or Teammates) ។
តើត្រូវធ្វើដូចម្ដេចដើម្បីបើកដំណើរការ Tier Protection បាន?
កាត Tier Protection គឺនឹងបើកដោយស្វ័យប្រវត្តិនៅពេលអ្នកចូលរួមលេងជាមួយមិត្តភក្ដិ ឬ មិត្តក្នុងក្រុមរបស់អ្នក ។ កាតនេះនឹងជួយជំរុញពិន្ទុ Rank របស់អ្នកនៅពេលព្រឹត្តិការណ៍ Tier Protection បានបើកដំណើរការ ។ តោះប្រមូលមិត្តភក្ដិ ឬ មិត្តក្នុងក្រុមរបស់អ្នកចូលក្នុង សមរភូមិ់ឥឡូវនេះ ។
គោលបំណងរបស់ Tier Protection បានមកដល់ទីបញ្ជាការសមរភូមិ PUBG Mobile នេះគឺមានតាមកម្រិត Tiers ដូចជា Bronze, Silver, Gold, Platinum, Diamond, Crown, Ace, Conqueror ។ ពីកម្រិតមួយទៅកម្រិតមួយអ្នកលេងនឹងទទួលបាន:
- បី Three (3) ការពារពិន្ទុពី Rank V សម្រាប់កម្រិត Tier នីមួយៗ
- មួយ One (1) ការពារពិន្ទុពី Rank IV ទៅ I
- បី Three (3) ការពារពី Ace និង Conqueror
អ្នកអាចដំឡើងពិន្ទុ របស់អ្នកដោយពឹងផ្អែកលើ Kills របស់អ្នក និង លទ្ធផលលើតារាងពិន្ទុ ។ ទោះបីជាយ៉ាងណាក៍ដោយ ប្រើសិនបើអ្នកមានចំនុចខ្សោយនោះ អ្នកក៍នឹងមិនឡើងបានលឿនដែរ ដោយអ្នកឆាប់ចាកចេញពីសមរភូមិនៅដើមហ្គេម ឬ ត្រូវគេបាញ់អស់ HP ជាដើម។
កុំភ្លេចណា បញ្ចូលទឹកប្រាក់ UC ក្នុង PUBG Mobile Legends តាម Codashop។ គឺពិតជាងាយស្រួល សុវត្តិភាព និងឆាប់រហ័ស មិនបាច់ចុះឈ្មោះ មិនប្រើកាតអេធីអឹមគណនីធនាគារ។
លេងដោយមានទំនួលខុសត្រូវ៕
ជូនពរសុខភាពល្អ សំណាងល្អគ្រប់ពេលវេលា!