KAY/O ដែលជា Agent ថ្មីក្នុង VALORANT ត្រូវបានបញ្ចេញមកកម្ចាត់ Radiants ជាមួយនឹង Ability ក្នុងការបង្កករបស់គាត់

0
820

VALORANT new agent KAYO

មនុស្សយន្តបានដើរតួនាទីយ៉ាងចម្បងនៅក្នុងវីឌីអូហ្គេម។ កន្លងមកជាច្រើនឆ្នាំ មនុស្សយន្តទាំងនេះបានក្លាយជាសម្ព័ន្ធមិត្ត (និងសត្រូវស្លាប់រស់) របស់អ្នកលេងហ្គេម។ ពួកវាមានដូចជា Clank (នៅក្នុង Richet and Clank) BT-7274 នៅក្នុង Titanfall 2 Pathfinder នៅក្នុង Apex Legends និង Sentinels នៅក្នុង X-Men ។ Riot ទើបតែបន្ថែមមនុស្សយន្តថ្មីទៅលើបញ្ជីមនុស្សយន្ត នោះគឺ KAY/O ដែលជាអ្នកស៊ើបអង្កេតថ្មីនៅក្នុង VALORANT ។

KAY/O បានចូលមកក្នុង VALORANT នៅក្នុង Episode 3 Act I។ ជា Initiator ចុងក្រោយបំផុត គោលបំណងធំបំផុតរបស់គាត់គឺកម្ចាត់ Radiants។ មនុស្សយន្តធ្វើសង្គ្រាមនេះអាចបង្ក្រាបសត្រូវបានដោយធ្វើការបន្សាប Ability របស់ Agent ខ្លួន។ បើសិនជា Ability នេះមិនគ្រប់គ្រាន់ទៀតនោះ Ultimate របស់គាត់អាចឲ្យសម្ព័ន្ធមិត្តបង្កើតស្ថិរភាពទៅលើ Core របស់គាត់ និងលើកគាត់ឡើងវិញបាន។ មនុស្សយន្តដែលសម្លាប់ឃោរឃៅនេះ ត្រូវបានបំពាក់មកជាមួយនូវសមត្ថភាពដើម្បីបង្កភាពចលាចលនៅក្នុងហ្គេម។ ដល់ពេលហើយដែលយើងនឹងមកស្វែងយល់បន្ថែមពី Agent ថ្មីនេះ និងសមត្ថភាពរបស់គាត់នៅក្នុងការប្រយុទ្ធ។

Ability ទាំងអស់របស់ KAY/O មានរៀបរាប់នៅខាងក្រោម៖

VALORANT KAYO
KAY/O. Image credit: Riot Games

(E)ZERO/point

Ability ចម្បងរបស់ KAY/O អនុញ្ញាតឲ្យគាត់គប់ Suppression Blade ទៅលើផ្ទៃណាមួយដែលវាប៉ះ បង្កជាការបំផ្ទុះ ហើយបង្កកការប្រើប្រាស់ ability របស់អ្នកណាដែលនៅក្នុងបរិវេណនៃការបំផ្ទុះ។ 

(Q)FLASH/drive

ភ្ជាប់មកជាមួយនូវ Flash Gដែលផ្ទុះមួយរំពេចក្រោយការគប់ បណ្តាលឲ្យអ្នកដែលនៅក្បែរនោះមិនអាចមើលអ្វីឃើញ។ 

(C)FRAG/ment

ចោលកម្ទេចបំផ្ទុះដែលជាប់ទៅនឹងផ្ទៃដី ហើយផ្ទុះជាច្រើនដង បង្កជា Damage នៅចំកណ្តាលនៃការបំផ្ទុះនីមួយៗ។

(X)NULL/cmd

Skill Ultimate របស់ KAY/O ផ្តល់ឲ្យគាត់នូវកម្លាំងកាំរស្មីធាតុវិទ្យុសកម្មលើសលុបដែលបង្កឲ្យមានការសាយភាយរលកកម្លាំងចេញពីទីតាំងរបស់គាត់។ សត្រូវណាដែលរងនូវរលកកម្លាំងនេះ នឹងត្រូវបង្កកក្នុងរយះពេលខ្លី។ ប្រសិនបើ KAY/O ទទួលរងនូវកម្លាំងនេះខ្លាំងពេករហូតដល់ស្លាប់ គាត់ចូលទៅក្នុងសភាពអស្ថេរភាព ហើយសម្ព័ន្ធមិត្តរបស់គាត់អាចលើកគាត់ឡើងវិញបាន។ 

សមត្ថភាពពិសេសរបស់ KAY/O គឺគាត់ជា Agent តែម្នាក់គត់ដែលមានសមត្ថភាពក្នុងការបង្កក ability របស់សត្រូវ។ វាប្រាកដជាល្អមើលបើសិនជាបានឃើញគាត់បន្សាប Ability របស់ Jetts (និងរបៀបដែលសម្ព័ន្ធមិត្តដែលជា Jetts អាចលើកគាត់ឡើងវិញបាន)។ ការផ្តល់ពត៌មានឲ្យទៅគាត់ដូចជាទីតាំងរបស់សត្រូវគឺសំខាន់ណាស់សម្រាប់ឲ្យគាត់ប្រើប្រាស់សមត្ថភាពបង្កករបស់គាត់។ សាកស្រមៃមើលពេលឃើញសត្រូវគ្មាន Ability ដើម្បីជួយពួកគេ។ មនុស្សយន្តសម្លាប់មួយនេះនឹងនាំអ្នកលេង VALORANT ទៅកាន់ FPS លំនាំដើមរបស់ពួកគេវិញ ដូចនេះអ្នកត្រូវតែត្រៀមខ្លួននាំយកសមត្ថភាពបាញ់ល្អបំផុតរបស់អ្នកតាមខ្លួនជានិច្ច។ 

តើគាត់អាចមកក្រឡុក VALORANT Meta ក្នុងពេលបច្ចុប្បន្នបានដែរឬទេ? យើងនឹងប្រាប់អ្នកបន្ថែមទៀតនាពេលខាងមុខ។

កុំភ្លេចបញ្ចូល VALORANT Points របស់អ្នកដែលមានតែមួយគត់ក្នុង Codashop។ យើងធានាថាបទពិសោធន៍ការបញ្ចូលគឺកាន់តែរហ័ស និងមានសុវត្ថិភាពដែលមានជម្រើសក្នុងការទូរទាត់ច្រើនជាងមុនសម្រាប់ជ្រើសរើស ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here